ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់រងរបួស នៅខេត្តតាកែវ

តាកែវ: នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០១និង៣២នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ លើផ្លូវជាតិលេខ១១ គីឡូម៉ែត្រ១៩២ រវាងរថយន្ត និង រថយន្តបញ្ច្រាសទិសគ្នា ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ(គ្មាន)អ្នកបើកបរឈ្មោះ ជា សនវិសាល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនគរបាល រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវនិងអ្នករួមដំណើរឈ្មោះ សែម សារម៉ឺន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឧត្តមសូរិយា ឃុំស្រងែស្រុកត្រាំកក់ខេត្តតាកែវ ។ ទាំងពីរនាក់បានរងរបួសស្រាល បើកបរមកពីទិសខាងជើង ទៅទិសខាងត្បូង ពេលមកដល់ចំណុចកើតហេតុ បានឈប់រថយន្តអែបខាងឆ្វេងដៃ ស្រពពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក សាំយ៉ុង ពណ៌ក្រហម លាយខៀវអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ​ ពេលបុកហើយបានចុះគេចខ្លួនបាត់ បើកបរមកពីទិសខាងត្បូង ទៅទិសខាងជើង បានបុករថយន្តខាងលើ ចំពីមុខពេញមួយទំហឹង បណ្តាលឲ្យរថយន្តទាំងពីរខូចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ​ ។ ជនរងគ្រោះត្រូវបានដឹកទៅកាន់មន្ទីរពេទ្យជួយសង្រ្គោះផងដែរ។

មូលហេតុ៖ មកពីរថយន្ត ហ៊ីយ៉ាន់ដាយ ឈប់បញ្រ្ចាសទិស ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ដើម្បីយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់