យោងតាមប្រភពព័ត៌មានបរទេសមួយបានឲ្យដឹងថា យានចម្លងអវកាសអាមេរិក Discovery ដែលគេឈប់ប្រើត្រូវបានចុះចតនៅឯចំណតយន្តហោះអន្តរជាតិ Dulles នាប៉ែកខាងជើងនៃរដ្ឋ Virginia នៅពេលវាធ្វើដំណើរទៅកាន់កន្លែងដាក់តាំងថ្មីរបស់វាក្នុង សារមន្ទីរយន្តហោះមួយនៅរដ្ឋធានីវ៉ាស៊ីនតោន។ យានអវកាសចម្លងនេះដែលបានត្រូវស្ថាបនាកាលពីរយៈពេល ២៨ឆ្នាំមុននេះ បានធ្វើដំណើរចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy កាលពីថ្ងៃអង្គារដោយបានត្រូវដាក់នៅលើដំបូលនៃយន្តហោះ Boeing 747 មួយគ្រឿងរបស់ទីភ្នាក់ងារណាសា៕
សិស្សសាលាដែលចូលរួមទស្សនានូវយន្តហោះដែលចុះចតក្នុងសារមន្ទីរ ។
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់