ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ តែត្រូវម្ចាស់ឃើញទាន់បានស្រែកផ្អើលប្រជាពលរដ្ឋជួយស្ទាក់បានម្នាក់និងបានវាយយ៉ាងទ្រោមខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ ទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះ ខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រៃវៀង ឃុំព្រៃវៀង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ម្នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ជរងគ្រោះមានឈ្មោះ ស៊ីម បុប្ផា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។ ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់សោ កយកហើយជិះរត់តែមិនបានសម្រេចនោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BV- 0209។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូទៅបេះផ្លែក្រសាំងដោយទុកម៉ូតូឆ្ងាយពីគល់ក្រសាំប្រហែលជិត២០ម៉ែត្រដោយបានចាក់សោកត្រឹមត្រូវពេលដែលខ្លួនកំពុងបេះផ្លែក្រសាំងមិនបានមើលម៉ូតូនោះទេ ខណៈនោះមានពូម្នាក់បានឃើញចោរនោះជិះម៉ូតូខ្លួនក៏ជិះម៉ូតូមកក្បែរហើយសួរខ្លួនថាម៉ូតូអាឯងមែន? ខណៈនោះខ្លួនក៏ក្រឡេកទៅមើលម៉ូតូមិនឃើញនៅកន្លែងដែលខ្លួនទុកក៏ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋជួយស្ទាក់បានម្នាក់។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ខណៈពួកគាត់ដេញនោះពួកជនសង្ស័យមានគ្នា២នាក់ដោយមុនដំបូងពួកវាជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ធ្វើសកម្មភាពចុះលួចបានហើយវាឲ្យម្នាក់ដែលចាប់នេះជិះម៉ូតូជនរងគ្រោះហើយម្នាក់ទៀតជិះម៉ូតូដែលមកធ្វើសកម្មភាពគឺមានន័យថាវាជិះម្នាក់មួយតែម្នាក់រត់រួចហើយម្នាក់ចាប់បានវាយឡើងទ្រោមខ្លួន។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះហើយរកឃើញដែកសម្រាប់កាច់សោកម៉ូតូចំនួន១ផងដែរ រួចបញ្ជូនបន្តទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
https://youtu.be/gOH46Fl_e9E
មតិយោបល់