រតនគិរីៈ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១និង២៥នាទី ដោយមានការសម្របសម្រួលពីលោកកែវភក្ដីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ចំនួន០៦នាក់ប្រេីប្រាស់រថយន្តចំនួន០២គ្រឿងនិងម៉ូតូចំនួន០១គ្រឿងដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីចែកចាយប្រេីប្រាស់និងជួញដូរគ្រឿងញៀននៅចំណុចភូមិឡែ ឃុំលំជ័រ ស្រុុកអូរយ៉ាដាវ ខេត្តរតនគិរី។
-ជាលទ្ធផលបង្ក្រាបបាន៖
+ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ស្រី០១នាក់
+វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច(ពុំទាន់ថ្លឹង)
-ទូរសព្ទដៃចំនួន០៣គ្រឿង
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យខាងលេីរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបណ្ដោះអាសន្នដេីម្បីបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់បន្ត៕
មតិយោបល់