ព័ត៌មានជាតិ

Nokia ប្រ​កាស​ចេញ​លក់​ទូ​រស័ព្ទ​ស៊ីម​ពីរ​ថ្មី​ទៀត​ដែល​មាន​អេ​ក្រង់​ Touch​ ​ប្រ​កប​ដោយ​តម្លៃ​ដ៏​​សម​រម្យ

ភ្នំពេញ ៖ «ខ្ញុំត្រូវការទូរស័ព្ទស៊ីមពីរដែលមានតម្លៃសមរម្យ មានជម្រើសច្រើនពណ៌ មាន អក្រង់ Touch ផង ប៊ូតុងចុចផង។ ក្រៅពីនេះ ខ្ញុំចង់បានទូរស័ព្ទដែលងាយ នឹងចូលទៅប្រើ អ៊ិនធឺណិតនិងបណ្តាញសង្គម និងដែលអាចឲ្យខ្ញុំលេងហ្គេមកែកម្សាន្តនៅពេលទំនេរ» ។

ប្រសិនបើមិត្តអ្នកអាន (ទូរទស្សនិកជន) ចង់បានទូរស័ព្ទដូចពំនោលខាងលើ ក្រុមហ៊ុន Nokia ទើបបាន ប្រកាសចេញលក់ទូរស័ព្ទ Nokia Asha 202 ដែលពិតជាអាចឆ្លើយ តបគ្រប់យ៉ាងទៅតាមចំណង់ចំណូលមិត្តអ្នកអាន (ទូរទស្សនិកជន) ។

ដោយមានអេក្រង់ Touch ទំហំ 2.4 អ៊ីញ ទូរស័ព្ទ Nokia Asha 202 បង្កភាពងាយស្រួលជូន អ្នកប្រើប្រាស់ក្នុងការ​បើកអ៊ីន​ធឺណិត និងបើកកម្មវិធីផ្សេងៗ។ ទន្ទឹមនឹងភាពងាយស្រួលក្នុង ការប្តូរស៊ីមដោយមិនបាច់បិទទូរស័ព្ទ, Nokia Asha 202 មានមុខងារ SIM Manager ដែល អាចឲ្យអ្នកប្រើប្រាស់អាចកំណត់លក្ខខណ្ឌទៅលើស៊ីមកាតបានច្រើនរហូតដល់ទៅ ៥ ស៊ីមកាត។ ក្រៅពីនេះ វាមានម៉ាស៊ីនថតទំហំ 2 មេហ្កាភិចសែល, មុខងារសំរាប់ចាក់ ចម្រៀង និងបើកវិទ្យុអេហ្វអឹម, Bluetooth និងអាចបញ្ចូលអង្គចងចាំ បន្ថែមបានរហូតដល់ ទៅ 32GB ទៀតផង។ ​ទូរស័ព្ទស៊ីមពីរ Nokia Asha 202 នឹងមានដាក់លក់នៅកម្ពុជាចាប់ពី ថ្ងៃនេះតទៅ ហើយ ក្នុងតម្លៃលក់រាយប្រហាក់ប្រហែល 84 ដុល្លារ ។

នៅក្នុង Nokia Asha 202 មាន Nokia Browser វាជាបច្ចេកវិទ្យាបង្រួមទិន្នន័យថ្មីរបស់ Nokia ដែលផ្តល់ជូនអ្នកប្រើ​ប្រាស់​​នូវបទពិសោធន៍ភ្ជាប់អ៊ិនធឺណែតដ៏ល្អប្រពៃ។ បច្ចេកវិទ្យា នេះជួយចូលរួមចំណែក​សន្សំសំចៃ​​ទាំងពេលវេលា និងចំណាយក្នុងការទាញយក ទិន្នន័យ ហេតុដូច្នេះហើយទើប វាត្រូវបានអតិថិជន​នៅជុំវិញពិភពលោកយកវាទៅ ប្រើប្រាស់រៀង រាល់វិនាទី។

នៅក្នុងឱកាសប្រកាសចេញលក់ Nokia Asha 202 លោក ​ Jerry Manus អគ្គនាយកនៃ ប្រតិបត្តិការក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជាឡាវ បានលើកបញ្ជាក់ថា « អ្វីដែលកាន់តែ ពិសេសមិនធ្លាប់មានពីមុនគឺ Nokia Asha 202 មានផ្តល់ជូននូវហ្គេម EA ដ៏ពេញនិយម ចំនួន 40 ហ្គេមដោយឥតគិតថ្លៃទៀតផង ដោយរាប់បញ្ចូលទាំង Tetris, Need for Speed, The Run និង Bejeweled ផង។ ហេ្គមទាំងនេះ បើគិតជាទឹកប្រាក់ គឺមាន តំលៃប្រហាក់ ប្រហែល 100 ដុល្លារ ប៉ុន្តែត្រូវបានយកមកផ្តល់ជូនដោយឥតគិតថ្លៃ ក្នុងរយៈពេល 60 ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកប្រើប្រាស់​ចូលទៅទាញយក​ពី Nokia Store »។

លោក Jerry បានបន្ថែមទៀតថា Nokia Asha 202 ផ្តល់ជូនអ្នកប្រើប្រាស់នូវ មធ្យោបាយ ទំនាក់ទំនងគ្នាយ៉ាងទាន់​សម័យ​ ដូចជាអ៊ីមែល, Messenger, និងការបញ្ជូនរួបភាព ឬវីដេអូ ចែកគ្នាមើលតាមរយៈបណ្តាញសង្គមជាដើម។

Nokia Asha 202 បំពាក់ដោយថ្មមាត្រដ្ឋាន Li-Ion 1020mAh (BL-5C) ធានាបាននូវ រយៈពេលបើកចោលរហូតដល់ 400 ម៉ោង និយាយជាប់រហូតបាន 5 ម៉ោង និង ចាក់ ចម្រៀងជាប់រហូតបាន 25 ម៉ោង។ អតិថិជនអាចជ្រើសរើសពណ៌ដ៏ស្រស់ស្អាតគួរឲ្យទាក់ ទាញមានច្រើនពណ៌គឺពណ៌ខ្មៅ សបែបទឹកប្រាក់ ក្រហមចាស់ ប្រផេះ និង សបែបទឹកមាស៕

អត្ថបទៈ Nokia

មតិយោបល់