ចិន៖វីដេអូឃ្លិបមួយដ៏រន្ធត់ ដែលត្រូវបានគេបង្ហោះលើ YouTube ដែលស្តែងឲ្យឃើញក្មេងស្រីម្នាក់ ត្រូវបានឡានទំនិញមួយយ៉ាងធំកិនលើដងខ្លួនយ៉ាងវេទនា និងត្រូវបានស្លាប់ភ្លាមៗ នៅកន្លែង។ ក្មេងស្រីរងគ្រោះនេះមានអាយុ ៣ ឆ្នាំ មុនកើតហេតុការណ៍ខាងលើ នាងបានដើរេរានៅទីប្រជុំជន និងកៀកដល់ឡានទំនិញហៀបនឹងបើកចេញ ស្រាប់តែនាងបានដើរចូល ហើយក៏កិនតែម្តង មើលទៅពិតជាអនោចអធមខ្លាំងណាស់ ដោយកិនពីលើខ្លួន ។ វីដេអូឃ្លិបនេះដែរចាប់បានពីកាមេរ៉ាសុវត្ថិភាពដែលគេដាក់នៅមុខផ្ទះ។
បញ្ជាក់ផងដែរថា វិដេអូឃ្លិបនេះដែរ វាកើតឡើងតាំងពីឆ្នាំ ២០១២ តែទោះជាយ៉ាងណា វាជាសារមួយជូនដល់អ្នកម្តាយគ្រប់រូប កុំបណ្តោយកូនតូច ឲ្យដើរ នៅទីប្រជុំជន ដែលមានរថយន្ត និងម៉ូតូឆ្លងកាត់ ដើម្បីជៀសវាង ដូចករណីខាងលើ ។ម្យ៉ាងវិញទៀត សម្រាប់បងៗ ដែលបើករថយន្តនៅតាមទីសាធារណៈគួរតែមើលមុខមើលក្រោយ ការពារហេតុផលខាងលើដូចគ្នា៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ
មតិយោបល់