លោក ស្រីមេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសមីយ៉ានម៉ា អ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀតរបស់គណបក្សបានចេញនូវសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទម្សិលម៉ិញថា នឹងចូលទៅស្បថក្នុងរដ្ឋសភាជាតិ ដើម្បីចូលខ្លួនជាសមាជិកសភាស្របច្បាប់ បន្ទាប់ពីមានភាពមិនចុះសម្រុងគ្នាផ្នែកនយោបាយ ជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ថេន សេន។
លោកស្រី អ៊ុងសាន ស៊ូជី ដែលបានទទួលពានរង្វាន់ ណូប៊ែលសន្តិភាព លោកស្រីបានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងទីស្នាក់ការគណបក្ស សម្ពន័្ធជាតិ ដើម្បីលទ្ធិប្រជាធិប្បតេយ្យក្នុងក្រុងរ៉ងហ្គោនថា “លោកស្រីនឹងចូលទៅស្បថក្នុងរដ្ឋសភា ដើម្បីក្លាយខ្លួនទៅជាសមាជិកសភាស្របច្បាប់ម្នាក់”។
ការសម្រេចចិត្តចូលទៅស្បថក្នុងរដ្ឋសភាជាតិ របស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានធ្វើឡើងក្រោយពីបានធ្វើពហិការមិនចូលរួមប្រជុំអស់រយៈ ពេលជាងពីរសប្តាហ៍កន្លងមក ហើយការសម្រេចចិត្តចូលរួមប្រជុំនេះ ដោយសារតែលោកស្រីមានទំនុកចិត្តចំពោះរដ្ឋាភិបាលដែលដឹកនាំដោយ លោកថេនសេន៕
ប្រែសម្រួលដោយ៖ដំណឹងថ្មី
មតិយោបល់