ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យស្រ្តីជាមន្ត្រីចូលនិវត្តន៍ម្នាក់ស្លាប់

កំពង់ធំៈ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២និង២៨នាទីថ្ងៃត្រង់ លើកំណាត់ផ្លូវខេត្ត ចំណុចមុខស្នាក់ការអាវុធហត្ថក្រុងស្ទឹងសែន ភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ បើកបរបញ្ច្រាសទិស ហើយឆ្លងកាត់ផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសស្រាល។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1N.7577 (បើកបរបញ្ច្រាសទិសពីត្បូងទៅជើង ហើយបត់ឆ្វេងឆ្លងកាត់ផ្លូវ) អ្នកបើកបរឈ្មោះ ហ៊ូ សុធានី ភេទស្រី អាយុ ៥៧ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ រស់នៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់តាមផ្លូវពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)(ពាក់មួកសុវត្ថិភាព)។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AF.1681 (បើកបរផ្លូវត្រង់ពីជើងទៅត្បូង) ដោយឈ្មោះ ហេង ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងជួសជុលគ្រឿងចក្រ រស់នៅភូមិសាលាវិស័យ ឃុំស្វាយដង្គំ ស្រុកសូទ្រនិគម ខេត្តសៀមរាប (នាំខ្លួនទៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីសួរបំភ្លឺ)(របួសស្រាល)(ពាក់មួកសុវត្ថិភាព)។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូឈ្មោះ ហ៊ូ សុធានី បើកបរបញ្ច្រាសទិស ហើយឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។

ករណីខាងលើ ចំពោះវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន រីឯសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់