ថ្ងៃព្រហស្បត៍ទី ៣១ ខែ មករា ឆ្នាំ ២០១៣ម្សិលមិញនេះខាងសេតវិមានរបស់អាមេរិកបានចេញមកបដិសេធយ៉ាងមឺងម៉ាត់ចំពោះផែនការតំឡើងមជ្ឈមណ្ឌលថ្មីមួយដែលអាចមានសមត្ថភាពធ្វើឲ្យវិស័យនុយក្លេអ៊ែររបស់អីរ៉ង់កាន់តែខ្លាំងក្លា។អាមេរិកបានហៅផែនការនេះថាជាការធ្វើឲ្យបញ្ហាជំលោះនុយក្លេអ៊ែរកាន់តែស្មុគស្មាញឡើង។
ការប្រជុំគ្នារបស់P5+1ដែលមានចិនបារាំងរុស្សីអាមេរិកនិងអាល្លឺម៉ង់បានលើកយកបញ្ហាប្រទេសអ៊ីស្លាមមួយនេះមកពិភាក្សាបន្ទាប់ពីអ៊ីរ៉ង់ចេញលិខិតមួយជូនទីភ្នាក់ងារគ្រប់គ្រងថាមពលអាណាតូមិចអន្តរជាតិIAEAកាលពីសបា្តហ៍មុន។បីដងរួចមកហើយដែលការពិភាក្សាបានធ្វើឡើងកាលពីឆ្នាំទៅតែមិនមានលទ្ធផលណាជាដុំកំភួននោះទេ។អាមេរិកបានកំណត់ពេលត្រឹមខែមិនាសម្រាប់អ៊ីរ៉ង់ត្រូវសហការជាមួយនឹងIAEAរឺក៏ត្រូវជួបនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីដោះស្រាយបញ្ហានេះ។វិធានការបន្តបន្ទាប់នឹងត្រូវដាក់សំពាធចំពោះទីក្រុងតេហរ៉ង់បើគេនៅតែមិនមានការថមថយនៅមហិច្ឆិតារបស់ពូកគេ។ពេលវេលាសម្រាប់ដំណោះស្រាយការទូតនៅតែមានចំពោះប្រទេសនេះប៉ុន្តែហាក់ដូចជាមានភាពហត់នឿយបន្តិចហើយចំពោះវិធានការផ្សេងៗដែលសហគមន៏អន្តរជាតិកំពុងធ្វើនឹងត្រូវធ្វើ៕
ប្រែសម្រួលអត្ថបទដោយ៖Mr.News
មតិយោបល់