ទូរស័ព្ទ Nokia Asha 202 ដែលជាសមាជិកថ្មីមួយទៀតនៃទូរស័ព្ទ Nokia សែស្រឡាយ Asha ផ្តល់ភាព រីករាយជូនអ្នកប្រើប្រាស់ មិនត្រឹមតែអ៊ិនធឺណិតនិងបណ្តាញសង្គមដែលមានដំណើរការលឿន និង ចំណាយអស់តិចតែប៉ុណ្ណោះទេ គឺថែមទាំងផ្តល់នូវហ្គែម EA ចំនួន ៤០ ដោយឥតគិតថ្លៃទៀតផង ដែល មានដូចជា Tetris, Need for Speed, The Run និង Bejeweled ។ល។

លោក Jerry Manus អគ្គនាយកនៃប្រតិបត្តិការនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា និងឡាវបានមាន ប្រសាសន៍ថា « Nokia និង EA បានរួមសហការគ្នាច្នៃប្រឌិតនាំយកនូវហ្គែម EA ល្បីៗមកដាក់ឲ្យដំណើរ ការក្នុងទូរស័ព្ទ Nokia Asha 202 ដែលមានតំលៃដ៏សមរម្យជាទីបំផុត។ ដើម្បីបានហ្គែម ទាំងនោះមក លេង, ម្ចាស់ Nokia Asha 202 គ្រាន់តែចុចលើប៊ូតុង EA ដែលមានដាក់បង្ហាញនៅ លើអេក្រង់ទូរស័ព្ទ រួចទាញយកហ្គែមទាំង ៤០ នោះពី Nokia Store មកដាក់ក្នុងទូរស័ព្ទឲ្យបាន ក្នុងអំឡុងពេល ៦០ ថ្ងៃ គិតពីថ្ងៃចុចលើប៊ូតុង EA លើកដំបូង។ ហ្គែមទាំងនោះ បើគិតជាទឹក ប្រាក់មានតំលៃរហូតដល់ទៅ ១០០ ដុល្លាសហរដ្ឋ»។
លោក Jerry Manus បានបញ្ជាក់បន្ថែមទៀតថា «ហ្គែមមួយចំនួនដូចជា Need for Speed™ The Run, Tetris®, Bejeweled® and EA™Cricket 11 ជាដើម ទទួលបាននូវការពេញនិយមជាទីបំផុត ដែលត្រូវបាន គេទាញយកមលេងយ៉ាងច្រើនលើសលប់ ជាពិសេសនៅក្នុងបណ្តាប្រទេស ៖ វៀតណាម ប៉ាគីស្ថាន ឥណ្ឌា កម្ពុជា និងហ្វីលីពីន។ ថ្វីបើ Nokia Asha 202 មានដាក់លក់នៅលើទីផ្សារទើបតែពីរបីសប្តាហ៍ ប៉ុណ្ណោះ, អតិថិជនពេញចិត្តនឹងហ្គែមដែល Nokia ផ្តល់ជូន ព្រោះតួរលេខទាញយកពី Nokia Store បន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ»។
Nokia Asha 202 ជាទូរស័ព្ទស៊ីមពីរ មានអេក្រង់ Touch ទំហំ 2.4 អ៊ីញដែលបង្កភាពងាយស្រួលជូនអ្នក ប្រើប្រាស់ក្នុងការបើកអ៊ីនធឺណិត និងបើកកម្មវិធីផ្សេងៗ។ ទន្ទឹមនឹងភាពងាយស្រួលក្នុង ការប្តូរស៊ីម ដោយមិនបាច់បិទទូរស័ព្ទ, Nokia Asha 202 មានមុខងារ SIM Manager ដែល អាចឲ្យអ្នកប្រើប្រាស់អាច កំណត់លក្ខខណ្ឌទៅលើស៊ីមកាតបានច្រើនរហូតដល់ទៅ ៥ ស៊ីមកាត។ ក្រៅពីនេះ វាមានម៉ាស៊ីនថត ទំហំ 2 មេហ្កាភិចសែល, មុខងារសំរាប់ចាក់ ចម្រៀង និងបើកវិទ្យុអេហ្វអឹម, Bluetooth និងអាចបញ្ចូល អង្គចងចាំបន្ថែមបានរហូតដល់ ទៅ 32GB ទៀតផង៕
អត្ថបទ៖ ក្រុមហ៊ុន Nokia
Normal
0
false
false
false
EN-US
X-NONE
X-NONE
MicrosoftInternetExplorer4
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}
Francesca Schiavone
មតិយោបល់