ព័ត៌មានជាតិ

របាយការណ៍​យូ​អិន​ថា​ជនជាតិ​ស៊ី​រី 5 ពាន់ នាក់​កំពុង​តែ​ត្រូវបាន​ស្លាប់​ជា​រៀងរាល់​ខែ​

​ប៉េកាំង (17/07/13) ៖ ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​របស់​ចិន​បានឲ្យដឹង​ថា​របាយកា​រណ៍រប​ស់​យូ​អិន​មួយ​បាន​បញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់​ក្នុង​មួយ​ខែៗ​នៅក្នុង​ប្រទេស​ស៊ី​រី​មាន​ទៅដល់ 5 ពាន់​នាក់ ហើយ​ចំនួន​នៃ​ជនភៀសខ្លួន​គឺ​បាន​កើនឡើង​យ៉ាង​គំហុក​និង​ឆាប់រហ័ស​បំផុត​ដែល​វា​បញ្ហា​ដ៏​គួរឲ្យខ្លា​ចមួយ​។​

​អគ្គលេខាធិកា​រង​សម្រាប់​សិទ្ធិមនុស្ស​ប្រចាំ​អង្គការសហប្រជាជាតិ Iabn Simonovic បាន​បកស្រាយ​ប្រាប់​ពី​ស្ថានភាព​នៃ​អំពើហិង្សា​ដ៏​អាក្រក់​ដែល​កំពុង​កើតមាន​នៅក្នុង​ស៊ី​រី​ទៅដល់​ក្រុមប្រឹក្សាសន្តិសុខ​រួចរាល់​ហើយ​នៅពេល​ដែល​សង្គ្រាម​ស៊ីវិល​និង​ការកើនឡើង​នៃ​ជម្លោះ​បាន​ធ្វើឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​សភាព​កាន់តែ​ធ្ងន់ធ្ងរ​។​មកទល់​នឹង​ពេលនេះ​ជនភៀសខ្លួន​សរុប​ដែល​មាននៅ​តាម​ជិតខាង​ប្រទេស​ស៊ី​រី​មាន​ទៅដល់ 1,8 លាន​នាក់​ហើយ​ដែល​ត្រូវ​បាន​ចុះឈ្មោះ​ហើយ​មាន​ប្រមាណ 6 ពាន់ នាក់​ជា​មធ្យម​កំពុងតែ​បន្ត​ការចុះឈ្មោះ​។​
​ប្រធាន​ផ្នែក​ជំនួយ​មនុស្ស​ធ​ម៍រ​បស់​អង្គការសហប្រជាជាតិ​លោកស្រី Valerie Amos បាន​និយាយថា​យ៉ាងហោចណាស់​ក៏​មាន​ជនភៀសខ្លួន​ស៊ី​រី 6,8 លាន​នាក់​ដែរ​ដែល​ត្រូវការ​ជំនួយ​មនុស្ស​ធ​ម៍​ចាំបាច់​ហើយ​លោកស្រី​បាន​ស្តីបន្ទោស​និង​ទម្លាក់​កំហុស​ទៅ​ដល់​ភាគី​ខាង​រដ្ឋាភិបាល​និង​ក្រុមប្រឆាំង​ស៊ី​រី​ដែល​ហាក់ដូចជា​មិន​មាន​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​បញ្ហា​នេះ​ទេ​៕​
article-2341000-1A4CE76F000005DC-712_634x357

មតិយោបល់