ព័ត៌មានជាតិ

ដាច់ភ្លើងនៅខណ្ឌសែនសុខ និងពោធិ៍សែនជ័យ

ភ្នំពេញ: អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះ៥នាទីថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៣៖១០នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ៣ (GS3-F19) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ស្ថិតនៅ (១)ផ្លូវលេខ២០០៤ ភូមិត្រពាំងឈូក ផ្លូវឌួងងៀប ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (២)ផ្លូវវេងស្រេង ភូមិចោមចៅ ភូមិត្រពាំងថ្លឹង ភូមិថ្មគោល ភូមិគោកចំបក់ ភូមិព្រៃល្វា ភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង(៣)ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នអគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

EDC

មតិយោបល់