ព័ត៌មានសិល្បៈ និងកម្សាន្ត

សាន ស្រីឡៃ អរគុណព្រះជាម្ចាស់ធ្វើឲ្យស្គាល់ ពេជ្រ សោភា

ភ្នំពេញៈ សាន ស្រីឡៃ បានអះអាងថា អ្វីៗដែលមាននៅថ្ងៃនេះ គឺអរគុណ ដល់ព្រះជាម្ចាស់ ដែលនាំឲ្យខ្លួននាង ស្គាល់ ពេជ្រ សោភា ។
ការបញ្ចេញមតិយ៉ាងដូច្នោះ បន្ទាប់ពី ពីសាន ស្រីឡៃ ចេញបទថ្មីដំបូងរបស់ខ្លួន ក្នុងទ្រនំរបងខ្ពស់ធំ ហង្សមាស ជាបទស្នាដៃនិពន្ធថ្មី ក្រោមចំណងជើងថា «នឹកគេស្ទើរស្លាប់ខ្លួនហើយ» ។

សាន ស្រីឡៃ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ឲ្យដឹងថា ថ្ងៃនេះនាងខ្ញុំសុំអរគុណដល់មនុស្សស្រី២ នាក់ជាពីសេសអស់ពីបេះដូងទីមួយសុំអរគុណដល់អ្នកម្តាយរបស់ខ្ញុំដែលតែងតលើកទឹកចិត្តកូនស្រីម្នាក់នេះនិងជាកំលាំងចិត្តដល់កូនមកដល់ពេលនេះទោះបីកូនាអ្នកស្រែកូនគ្មានសាច់ញាតិជាអ្នកសិល្បះទោះបីជាកូនធ្លាប់ចុះចាញ់វារាប់រយដងតែអ្នកម៉ែនៅតែលើកទឹកចិត្តកូនឲ្យដើរទៅមុខរហូតកូនមានបទចម្រៀងសំរាប់ខ្លួនឯងក្នុងឆាកជីវិត។

អតីតកូនក្រុមរបស់ពេជ្រ សោភា បានបន្តថា ម៉ែដឹងទេក្មេងស្រីតូចម្នាក់ដែលធ្លាប់តែច្រៀងឲ្យម៉ែស្តាប់ពេលនេះបានក្លាយជាអ្នកចម្រៀងពិតប្រាកដហើយកូនសន្យាថាកូនមិនចោលម៉ែឲ្យពិបាកឡើយម៉ែគឺជាគ្រប់បែបសព្វយ៉ាងរបស់កូន។

សរសេរក្នុងន័យដឹងគុណ នោះ សាន ស្រីឡៃ បានបន្តថា ទីពីរចង់អរគុណដល់បងភាបើគ្មានមួយកៅអីពីបងភានៅវគ្គ Blind Auditionទេប្រហែលខ្ញុំក៏មិនមានថ្ងៃនេះដែរបងភាគឺជាអ្នកមានគុណធំធេងណាក្នុងមួយឆាកជីវិតរបស់ខ្ញុំ។ខ្ញុំនឹងចងចាំអំពើល្អនិងការជួយសព្វបែបសព្វយ៉ាងពីបងមកលើនាងខ្ញុំ។បងភាជាមនុស្សស្រីម្នាក់ដែលកម្រនឹងមាននៅលើលោកនេះទឹកចិត្តដ៏ប្រពៃរបស់បងភាតារាស្រីមួយចំនួនមិនមានឡើយ។

ខ្ញុំអរគុណព្រះជាម្ចាស់ដែលធ្វើឲ្យខ្ញុំស្គាល់បងភាគុណដ៏ធំធេងមួយនេះខ្ញុំនឹងតបស្នងដល់បងភានៅថ្ងៃណាមួយប្រសិនបើខ្ញុំមានឱកាស។ជាចុងក្រោយខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាំទ្រនាងខ្ញុំរហូតមកជួយគាំទ្របទថ្មីរបស់នាងខ្ញុំផងណាច៎ាស។ នេះជាសំណេរ ដែល សាន ស្រីឡៃ បន្ថែម៕

San sreylai (1)San sreylai (2)San sreylai (3)San sreylai (4)

លីដា

មតិយោបល់