ព័ត៌មានជាតិ

តៃកុងងោកមួយភាំង! រថយន្ត១គ្រឿង ក្រទ្បាប់ធ្លាក់ផ្លូវជាច្រើនត្រលប់ របួស ២នាក់

ព្រះវិហារ: ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង រថយន្តមួយគ្រឿង បានក្រឡាប់ជាច្រើនត្រលប់ កាលពីវេលាម៉ោង ០១ និង២៥នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងភូមិឈូក ឃុំភ្នំពេញថ្មី ស្រុកគូរលែន ខេត្តព្រះវិហារ ។

រថយន្ដម៉ាកវីហ្គោ ពណ៌ស ២បាំងមានស្លាកលេខភ្នំពេញ 2AH-3215 តៃកុងមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើររួមជាមួយកូនប្រុសអាយុប្រហែល៨ឆ្នាំ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរចេញពីរស្រុកគូរលែន មកភូមិឈូក មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូត ក្រឡាប់ធ្លាក់ប្រឡាយជាច្រើនត្រលប់។

ករណីនេះ បណ្ដាលឲ្យក្មេងប្រុសបាក់ដៃខាងឆ្វេង ចំណែកតៃកុងជាឪពុករងរបួសស្រាល ហើយរថយន្តខូចខាត
ស្ទើរទាំងស្រុង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគេយកទៅសង្រ្គោះ នៅមណ្ឌលសុខភាព៕

មតិយោបល់