ព័ត៌មានជាតិ

ជើងខ្លាំងជិះម៉ូតូលីពូថៅស្វែងរកគូរទំនាស់ ត្រូវសមត្ថកិច្ចឃាត់បានទាំងក្រុម

បាត់ដំបង: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនះក្រុងបាត់ដំបងខេត្តបាត់ដំបង មានករណីប៉ុន ប៉ងបង្កហិង្សាដោយអាវុធមួយបានកេីតឡេីង ។

ទទួលបានព័ត៌មាននេះភ្លាម តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ និង យោបល់របស់លោកវរសេនី យ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបា លព្រហ្មទ័ណ្ឌ លោកវរសេ នីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ ដំបង បានដឹកនាំកម្លាំងក្នុងអង្គភាពចុះទៅដល់ចំ ណុចកេីតហតុនោះ។

ពេលទៅដល់ចំណុចនោះក្រុមប៉ុនប៉ង បង្កហិង្សាប្រដាប់ដោយអាវុធ(ពូ ថៅ) ចំនួន០៥នាក់ស្ថិតនៅ ទីនោះ ខណ:ភាគីម្ខាងទៀតបានចាកចេញផុត។ ក្រុមជនប៉ុនប៉ងបង្កហិង្សាទាំង០៥នាក់នោះគឺ៖
១-ឈ្មោះ រី ម៉ាត់លីភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិស្លាកែតសង្កាត់ ស្លាកែត ក្រុងបាត់ ដំ បង ខេត្តបាត់ ដំបង។
២-ឈ្មោះ កែវ ចែមភេទប្រុស អា យុ៣២ឆ្នាំ មានទីលំនៅនៅភូមិអំពៅឈូង ឃុំឫស្សីក្រាំងស្រុកមោងឫស្សីខេត្តបាត់ដំបង។
៣-ឈ្មោះ ធឿន ធារ៉ាភេទប្រុស អា យុ២៩ឆ្នាំ មានទីលំនៅភូមិថ្កូវសង្កាត់ក្ដុលដូនទាវក្រុងបាត់ដំបងខេត្តបាត់ដំបង។
៤-ឈ្មោះ រស់ ដាវិតភេទប្រុស អា យុ៣៤ឆ្នាំ មានទីលំនៅ ភូមិស្លាកែតសង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៥-ឈ្មោះ កិ ដាឡែន ភេទប្រុស អា យុ២២ឆ្នាំ មានទីលំនៅ ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ ដំ បង។
-*សម្ភារ:ដកហូតរួមមាន៖
-ពូថៅដងឈើចំនួន០១
-ម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៩ពណ៍ក្រហម ផ្លាកលេខ1AF8191
-ម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៩ពណ៍ខ្មៅ ផ្លាកលេខ1AG1268

នៅពេលសាកសួរក្រុមជនប៉ុនប៉ងបង្កហិង្សានេះបានសារភាពថា ក្រុមខ្លួនជិះម៉ូតូប្រដាប់ដោយអាវុធ(ពូថៅ)បានតាមស្វែងរកក្រុមម្ខាងទៀត ដេីម្បី ដោះស្រាយទំនាស់ លុះទៅដល់ចំ ណុចខាងលេី ក៏ជួបប្រទះក្រុមម្ខាង ទៀ តរួចផ្តេីមបេីក ការជជែកគ្នា បង្កឱ្យភ្ញាក់ផ្អេីលដល់មហាជននៅទីនោះ តែមិនទាន់ឈានដល់ការកាប់ចាក់ដោយហិង្សាផង ក៏ត្រូវសមត្ថកិច្ចមកដល់ រួចឃាត់ខ្លួនពួកគេ បាន តែម្តង។

នៅពេលនេះសមត្ថកិច្ចនគរបាលក្រុង បាត់ដំបង បានរៀបចំបញ្ជូនក្រុមប៉ុន ប៉ងបង្កហិង្សា និងវត្ថុតាងមកកាន់ការិ យាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី៕

 

មតិយោបល់