កីឡាការនីវាយតិន្នីសសញ្ជាតិអូទ្រីស Tamira Paszek បានវាយបកយកឈ្នះ កីឡាការនីលំដាប់ទីប្រាំក្នុងកម្ម វិធី Angelique Kerber នៅវគ្គផ្តាច់ព្រ័ត្រ ក្លាយជាជើងឯកកម្មវិធី Eastbourne International នៅចក្រ ភពអង់គ្លេសនាពេលកន្លងមកថ្មីៗនេះ។
Paszek ជាកីឡាការនីលំដាប់ទី 59 ពិភពលោក ធ្លាប់បានឈានចូលវគ្គ 8 នាក់ចុងក្រោយ Wimbledon ឆ្នាំមុន។ កំឡុងការប្រកួតនោះ Tamira Paszek បានទទួលរងរបួសកជើង តែគេបានប្រឹងប្រែងយកឈ្នះការប្រកួតនេះដល់នាទីចុងកក្រោយក្នុងលទ្ធផល 2 ទល់នឹង 1 ដោយមានគ្រាប់បាល់ 5-7, 6-3 និង 7-5។ កីឡាការិនីវ័យ 21 ឆ្នាំសញ្ជាតិអូទ្រីសរូបនេះនឹងត្រូវជួបជាមួយអតិត លំដាប់ទីមួយពិភពលោក Caroline Wozniacki ក្នុងជុំដំបូងនៃការប្រកួត Grand Slam, Wimbledon ដែលចាប់ផ្តើមក្នុងសប្តាហ៍នេះ៕
មតិយោបល់