ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿងជិះបញ្ច្រាស់ទិសដៅគ្នាជាមួយម៉ូតូ ដល់ចំណុចផ្លូវកោងស្រាប់តែរថយន្តរេចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹង ហើយបន្តទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ដែរចតនៅចិញ្ចើមផ្លូវ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១១និង១៥នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ មុខសាលាបឋមសិក្សា សំពៅមាស ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក Wave-RSX ពណ៌ស ពាក់ស្លាកលេខ រដ្ឋ16 1-1113 បើកទិសដៅពីជើងទៅត្បូងស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN-1841 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើងបញ្ច្រាស់ទិសដៅគ្នា លុះដល់ផ្លូវកោងក៏រថយន្តហាយឡែនឌ័រ រេចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹងមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ពាក់ស្លាកលេខ AT16 5-0160 បណ្តាលឲ្យបែកស្តុបហើយបង្កឲ្យម្ចាស់ម៉ូតូម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរារបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់