ព័ត៌មានជាតិ

កីឡាករប្រណាំងរថយន្ត Lewis Hamilton និង Jenson Button ពេញចិត្តចំពោះ London Grand Prix

យោងតាមសារព័ត៌មានបរទេសនានាបានឲ្យដឹងដែរថា អតីតជើងឯកប្រណាំងរថយន្តពិភពលោកទាំងពីរ Lewis Hamilton និង Jenson Button បានបង្ហាញពី ការពេញចិត្តនូវគំនិតដែលចង់បង្កើត ឲ្យមានទីលាន ប្រណាំង រថយន្ត Formula One ក្នុងទីក្រុង ឡុងដ៍។ ខណៈដែលការប្រកួតទីលានបន្ទាប់នេះធ្វើនៅ Silverstone British Grand Prix ក៏ដូចជា ព្រឹត្តិការណ៍អូឡាំពិកខិតជិតចូលមកដល់ ដៃគូរឧបត្ថម្ភដ៏ធំ Santander បានបង្ហាញពីប្លង់មិនផ្លូវការ ទីលានប្រណាំងរថយន្ត Formula One នៅទីក្រុងឡុងដ៍។

Jenson Button កីឡាករជើងឯកឆ្នាំ2009 បាននិយាយថា ទីលាន Silverstone ពិតអស្ចារ្យសម្រាប់គេ តែបើបានប្រណាំងនៅកណ្តាលទីក្រុងឡុងដ៍វារិតតែអស្ចារ្យ ។មិនតែប៉ុណ្ណោះប្រជាជននៅទីនេះពិតជាមានអារម្មណ៍សប្បាយរីករាយ។ ចំណែក Lewis Hamilton ក៏យ៉ាងដូច្នោះដែរ ដោយគេរំពឹងថា Formula One នឹងអាចកើតមានឡើងនៅក្នុងទីក្រុងឡុងដ៍ ហើយប្រសិនបើមានមែននោះ London Grand Prix នឹងមើលទៅជាព្រឹត្តិការណ៍មួយអាចនឹងល្អជាង Monaco Grand Prix ទៅទៀត៕

lewis hamilton

មតិយោបល់