ទីក្រុងកាប៊ុល: យោងតាមការថ្លែងរបស់ក្រសួងការពារជាតិរបស់អាហ្គានីស្ថានបាននិយាយថាកងប៉ូលិសរបស់អាហ្គានីស្ថានជាច្រើនក្រុមបានធ្វើយុទ្ធនាការកម្ចាត់ក្រុមកងកម្លាំងតាលីបង់ស្លាប់អស់19នាក់នៅក្នុងព្រឹត្តការណ៍ផ្ទុះអាវុធផ្សេងៗគ្នាក្នុងទូទាំងប្រទេសក្នុងតែរយះពេល24ម៉ោងចុងក្រោយនេះ។
បន្ថែមទៀតថាក្នុងប្រតិបត្តការណ៍ផ្សេងគ្នាទៅតាមតំបន់ដូចជាខេត្តKabul, Nangarhar, Diakundi, Kandahar, Uruzgan, Maidan Wardak, Logar, Paktiya,និង Farah Helmandបានសម្លាប់មនុស្ស19នាក់ជាក្រុមទាហានតាលីបង់ដែលមាន5នាក់ផ្សេងរងរបួសហើយ3នាក់ទៀតត្រូវបានចាប់ខ្លួន។
បើទោះជាយ៉ាងណាក៏ដោយរបាយការណ៍ចំនួនអ្នកដែលត្រូវរបួសខាងភាគីទាហានរដ្ឋាភិបាលអាហ្គានីស្ថានមិនទាន់បានត្រូវប្រកាសនៅឡើយដែរខណះកងកម្លាំងទាហានរបស់តាលីបង់ក៏មិនទាន់មានការចេញមកនិយាយអ្វីឡើយ៕
មតិយោបល់