ព័ត៌មានជាតិ

អាកាសយានិក​ស្រ្ដី​ដំបូង​របស់​​ចិន​បាន​ត្រឡប់​មក​វិញ​ហើយ

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅព្រឹកថ្ងៃនេះថា យានអវកាស Shenzhou-9 បាននាំក្រុមអាកាសយានិកទាំង ៣ រូប ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព។


ក្រុមអ្នកអាកាសយានិក ដែលបានហោះហើរ បានវិលមកវិញដោយជោគជ័យ ហើយគាត់ទាំងអស់គ្នាមានអារម្មណ៍ រីករាយ និងសប្បាយរីករាយពេលដែលបានវិលត្រឡប់មកវិញនៅព្រឹកនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកវិទ្យាសាស្រ្ដចិន បានបញ្ជួនអាកាសយានិកចំនួន ៣ រូប ទៅកាន់លំហអាកាស ដែលនៅក្នុងនោះមានស្រ្តី ១ រូប ផងដែរ ដែលជាលើកដំបូងហើយដែលចិនបានបញ្ជួនអាកាសយានិកស្រ្តីទៅកាន់លំហអាកាស៕

មតិយោបល់