យោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham បានកំពុងនឹងចាប់ផ្តើមធ្វើការហ្វឹកហាត់ជាមួយក្លឹប LA Galaxy សារជាថ្មីបន្ទាប់ពីទទួល បានដំណឹងថារូបគេមិនមានឈ្មោះក្នុង បញ្ជីរកីឡាករសំរាប់ព្រឹត្តិការណ៍អូឡាំពិករបស់ក្រុមចក្រភពអង់ គ្លេស។
ខ្សែបំរើក្លឹប LA Galaxy រូបនេះត្រូវបានគេរំពឹងថានឹងមានឈ្មោះសំរាប់ក្រុមចក្រភពអង់ គ្លេស ក្នុងចំណោមកីឡករបីដែលមានអាយុច្រើនចូលរួមក្រុម អាយុក្រោម 23 ឆ្នាំដឹកនាំដោយលោក Stuart Peace។ Beckham បាននិយាយថា គេពិតជាខកចិត្តក្រោយពីបានដឹងដំណឹងនេះ។ ចំណែកមិត្តរួមក្រុម Landon Donovan បាននិយាយថា នេះក៏ជាដំណឹងល្អមួយផងដែរសំរាប់ក្រុម តែគេពិតជាយល់ពីអារម្មណ៍របស់ Beckham។ David Beckham ធ្លាប់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេស 115 ប្រកួត ហើយគេមិនដែលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិឡើយចាប់តាំងពីឆ្នាំ 2009 ខកខាន World Cup 2010, Euro 2012 នេះ និង ព្រឹត្តិការណ៍អូឡាំពិក។ ក្រុមបាល់ទាត់ចក្រភពអង់គ្លេសនឹងចាប់ផ្តើមការប្រកួតជួបជាមួយ ក្រុមសេណេហ្កាល់នៅកីឡដ្ឋាន Old Trafford ថ្ងៃទី 26 ខែកក្កដាខាងមុខនេះ៕
មតិយោបល់