ព័ត៌មានជាតិ

កាមរីហាយប្រីត លឿនពេកបួងចង្កូតមិនទាន់ បុកក្បាលនាគចែកទ្រូងផ្លូវខ្ទេចក្បាលខាងមុខ

ភ្នំពេញៈ បុរសម្នាក់រួមដំណើរជាមួយនារីម្នាក់បើករថយន្តកាមរីហាយប្រីត ក្នុងល្បឿនលឿន បួងចង្កូតមិនទាន់បុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតក្បាលនាគនឹងទ្រូងផ្លូវចំនួន២កង់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-3954 បើកតាមបណ្តោយផ្លូវប៉ាស្ទ័រ ពីជើងមកត្បូង ក្នុងល្បឿនលឿនបួងចង្កូតរកទៅផ្លូវព្រះសីហនុវិញ តែបួងចង្កូតមិនផុតបុកក្បាលនាគចែកទ្រូងផ្លូវខូចខាតចំនួន២កង់។ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកតៃកុងរថយន្តនិងអ្នករួមដំណើរជាមួយបានបើកទ្វាចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលឈឹង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅសម្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងហើយស្ទូចរថយន្តយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
https://youtu.be/QP7dv6HrAyY

មតិយោបល់