ព័ត៌មានជាតិ

ព្យុះលាយឡំនឹងទឹកភ្លៀងក្នុងល្បឿន ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង វាយប្រហារ ប្រទេសជប៉ុន

យោងតាមប្រភពព័ត៌មានពីបរទេសបានឲ្យដឹងថា ខ្យល់ព្យុះលាយឡំដោយទឹកភ្លៀង បានបោកបក់ក្នុង ល្បឿនយ៉ាងលឿនប្រមាណជាជាង ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារយ៉ាងខ្លាំងទៅលើទីក្រុងតូក្យូ ប្រទេសជប៉ុន បណ្តាលអោយជើងហោះហើរចំនួន៥០០ជើង ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។

ក្រុមប្រជាពលរដ្ឋប្រមាណជាជាង ១ម៉ឺនគ្រួសារ កំពុងតែគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ដោយសារតែ ខ្យល់ព្យុះដ៏កំណាចមួយនេះ ហើយក្រុមការងារខាងអគ្គិសនី ក៏កំពុងមមារញឹក ក្នុងការភ្ជាប់បណ្តាញភ្លើងអគ្គីសនីជូនប្រជាពលរដ្ឋដែលរងគ្រោះផងដែរ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា នេះគឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់មួយ ដែលបានកើតឡើងនៅ ក្នុងប្រទេសជប៉ុន បន្ទាប់ពីគ្រោះធម្មជាតិមហារលកស៊ូណាមិ ដែលបានវាយប្រហារទៅលើប្រទេសនេះ និងបានសម្លាប់មនុស្សអស់ប្រមាណ ២ម៉ឺននាក់ព្រមទាំងបណ្តាលឲ្យ មានការខូចខាតទ្រព្យសម្បត្តិជាច្រើនលើសពីការរំពឹងទុកទៅទៀត៕

មតិយោបល់