ព័ត៌មានជាតិ

បង្រ្កាបល្បែងស៊ីសង ភ្នាល់ជល់មាន់ ឃាត់ខ្លួនមនុស្សចំនួន០៨នាក់

បាត់ដំបង: កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥និង១២នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបសហការជាមួយកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង (ភ្នាល់ជល់មាន់)០១ករណី និងបានធ្វើការនាំខ្លួនមនុស្សចំនួន០៨នាក់ មកកាន់ស្នងការដ្ឋាន ។

វត្ថុតាងដកហូតរួមមាន៖-សង្វៀនសម្រាប់ជល់មាន់ចំនួន០២-មាន់ជល់ចំនួន០២ក្បាល-ស៊ុមសម្រាប់ក្រុងមាន់ចំនួន០៣
-ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ចំនួន០១-ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួន០១-ម៉ូតូចំនួន១១គ្រឿង។

នៅពេលនេះសមត្ថកិច្ច នៃការិយាល័យជំនាញ កំពុងរៀបចំចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់