ព័ត៌មានជាតិ

Wi-Fi ថ្មី​របស់ Samsung អាច​បញ្ចូន​ទិន្ន័យ 1GB ត្រឹមតែ ៣​វិនាទី​ប៉ុណ្ណោះ​

​ការរីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​បាន​ធ្វើដំណើរ​ទៅ​មុខជា​លំដាប់ ជាពិសេស​ថ្មីៗ​នេះ Samsung ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អេឡិចត្រូនិក​ធំ​មួយ​របស់​កូរ៉េ​បាន​បង្កើត​នូវ​បច្ចេកវិទ្យា Wi-Fi ថ្មី​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បញ្ចូន​ទិន្នន័យ​។​
Wi-Fi Samsung
​យោងតាម​សេចក្ដីបញ្ជាក់​របស់ Samsung បានឲ្យដឹងថា បច្ចេកវិទ្យា Wi-Fi នេះ​បាន​សមត្ថភាព​ខ្ពស់​ដោយ​អាច​បញ្ចូន​ទិន្នន័យបាន​លឿន​ជាង​មុន ៥​ដង ជាពិសេស​អាច​បញ្ចូន​ទិន្នន័យ​ដែល​មាន​ទំហំ 1GB ក្នុង​រយៈពេល​ត្រឹមតែ ៣​វិនាទី​ប៉ុណ្ណោះ​។​
​បច្ចេកវិទ្យា​ថ្មី​នេះ មិនទាន់​ត្រូវបាន Samsung បញ្ជាក់ថា នឹង​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ពេល​ណា​នោះទេ គ្រាន់តែ​ដឹងថា​វា​បាន​បង្កើត​រួចរាល់​ហើយ​៕​

មតិយោបល់