ប្រភពព័ត៌មានពីប្រទេសអេស្បាញបានឲ្យដឹងដែរថា មានមនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីលំនៅ ដ្ឋាន ខណៈដែលភ្លើងកំពុងបន្តឆេះព្រៃនៅលើផ្ទៃដីចំនួន ១០ គីឡូម៉ែត្រការ៉េ នៅតំបន់វ៉ាលិនសៀ (Valencia) នៃប្រទេសអេស្ប៉ាញនោះ។
រដ្ឋាភិបាលនិយាយថា ភ្លើងឆេះព្រៃនេះ គឺបណ្តាលមកពីកំហុសឆ្គងនៃការតម្លើងបន្ទះ Solar។ អ្នក ជម្លៀសខ្លួនម្នាក់និយាយថា អ្វីដែលលោកបានឃើញផ្ទាល់ភ្នែកនោះ គឺមានផ្ទះពីរខ្នងត្រូវភ្លើង ឆេះបំផ្លាញខ្ទេច។
តាមទូរទស្សន៍ RTVV បានផ្សាយឲ្យដឹងដែរថា យ៉ាងហោចណាស់មានឧទ្ធម្ភាគចក្រ និងយន្តហោះពន្លត់ភ្លើង ចំនួន ២០ គ្រឿងដែល បានចូលរួមពន្លត់ភ្លើង ប៉ុន្តែការព្យាយាមពន្លតភ្លើងនេះ ក៏ត្រូវចំណាយកម្លាំងក្រុមអគ្គិភ័យ និងកងទ័ពរាប់ពាន់នាក់ដែរ ដើម្បីត្រួតត្រាស្ថានការកុំឲ្យភ្លើងបន្តឆេះតទៅទៀត៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់