ព័ត៌មានជាតិ

៤នាក់ស្លាប់នៅទីក្រុងតូក្យូដោយសារ គ្រោះថ្នាក់ចរាចរណ៍

តូក្យូ៖បុរស ៤ នាក់បានស្លាប់ និង ២ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីឡានដឹកទំនិញធនកណ្តាល បានជ្រុលចង្កូតទៅប៉ះនឹង រថយន្តសណ្តោង និង រថយន្តដឹកទំនិញធនធ្ងន់ នៅលើផ្លូវធំ Koto Ward នៃ ទីក្រុង តូក្យូ កាលពីថ្ងៃពុធម្សិលមិញនេះ ។

ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរស ៥ នាក់ និងស្រ្តី ១ នាក់ ជាមន្រ្តីភាស៊ី ដោយពួកគេធ្វើដំណើរពីព្រលានយន្តហោះ Narita ទៅ ព្រលានយន្តហោះ Haneda ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា គ្រោះថ្នាក់នេះ កើតឡើងនៅអំឡុងម៉ោង ២ និង ២៥ នាទី ថ្ងៃត្រង់ ខណះដែលបុរសវ័យ ៧០ ឆ្នាំម្នាក់បានបើកបរឡានទៅបុកពីក្រោយឡានឡានសណ្តោង ដោយបង្ករឲ្យអ្នកកាន់ដៃចង្កូត រេប៉ះទល់នឹងមុខ ឡានសណ្តោង បង្កឲ្យបុរសបួននាក់នោះបានស្លាប់ភ្លាមៗផងដែរ ៕

មតិយោបល់