ព័ត៌មានជាតិ

Nokiaសម្ភោធស្មាតហ្វូន Asha Touch សេរីថ្មី ឆែកអ៊ីនធឺណេត ភាសាខ្មែរ បាននឹងមានស៊ឹមពីរ

ភ្នំពេញ៖ស្មាតហ្វូន Nokia Asha 311 Wifi និងស្វាតហ្វូន Nokia Asha 305 ស៊ីមពីរ នាពេលនេះត្រូវបានសម្ពោធដាក់លក់នៅប្រទេសកម្ពុជាយើង ដែរហើយ ។ស្មាតហ្វូនទាំងពីរម៉ូដែល សក្តិសមបំផុតនឹងយុវវ័យ ដែលនិយមទាក់ទង តាមបណ្តាញសង្គម និងដែលត្រូវកាអ៊ីនធឺណេតដើរលឿន តែកាត់ទឹកប្រាក់អស់តិច និងកាន់ថ្មបានយូរ។

ស្មាតហ្វូន Nokia Asha 311 មានភាពស្រស់ស្អាត លេចធ្លោជាមួយនឹងអេក្រង់ Touchscreen អ៊ីនធឺណេត 3.5G Processor 1GHz និងកាមេរ៉ា 3.2 MP រីឯស្មាតហ្វូន Nokia Asha 305 វិញមានកាមេរ៉ា 2MP ជាទូរស័ព្ទ ស៊ីមពីរ ដែលអាចឲ្យអ្នកប្រើប្រាស់ ប្តូរស៊ីម បានយ៉ាងងាយ ស្រួលដោយពុំបាច់បិទទូរស័ព្ទ ។ក្រៅពីនេះ ទូរស័ព្ទ ឆ្លាតវៃទាំងពីរ ម៉ូដែលនេះ មានលក្ខណៈពិសេសដូចគ្នា ជាច្រើនដូចជា ៖

-Home Screen ចំនួន ៣ ផ្ទាំង ៖ងាយស្រួលដាក់កម្មវិធី Shortcut ។

-ទ្រទ្រង់ភាសាខ្មែរ ៖អ្នកប្រើប្រាស់អាចអានព័ត៌មាន និងហ្វេសប៊ុក (Facebook) Commments ជាភាសាខ្មែរ ។

-Nokia Browser ៖បង្រួមទិន្នន័យ បានទៅដល់ ៩០ % ធ្វើឲ្យអ៊ីនធឺណេត មានល្បឿនលឿន ជាងមុនទៅដល់ ៣ ដងធៀបទៅនឹងទូរសព្ទ គូប្រជែងដែលមានតម្លៃប្រហាក់ប្រហែលគ្នា ហើយមិនត្រឹមតែប៉ុណ្ណោះ គឺថែមទាំងកាត់បន្ថយចំណាយទៅដល់ ៩០ ភាគរយ ។

-ហ្គេមកម្សាន្ត៖ អតិថិជនអាចទាញយកហ្គេម EA ដ៏ល្បីៗចំនួន ៤០ ដោយឥតគិតថ្លៃ ទុកលេងជារៀងរហូត ។ហ្គេម EA មានច្រើនប្រភេទដូចជា ហ្គេមប្រយុទ្ធ ហ្គេមសាងសង់ និងកីឡា ដូចជា Tetris,Bejeweled ,Need for Speed(TM) The Run និង EA SPORT(TM)FIFA12 ។

-ពណ៌ស្រស់ស្អាតច្រើនជម្រើស៖Nokia Asha 311 មាន៤ពណ៌ គឺប្រផេះ ក្រហមលាយផ្កាកុលាប ខៀវ និងសលាយពណ៌ផ្កាស្ករ រីឯ Nokia មាន៤ ពណ៌ផងដែរ ប្រផេះ ក្រហម ខៀវខ្ចី និងសទឹកប្រាក់ ។

លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា ឡាវបានមានប្រសាសន៍ថា “តាមរយៈការនាំយកទូរសព្ទ Asha Touchនេះ មកកាន់ទីផ្សារ គឺយើងឆ្លើយតបទៅនឹងតម្រូវការ របស់យុវវ័យ និងអ្នកប្រើប្រាស់ នៅទីប្រជុំជននានា ពោលគឺ តម្រូវកាទូរសព្ទ Touch ទំនើបដែលមិនត្រឹមតែមានរូបរាង ស្រស់ស្អាតតែប៉ុណ្ណោះ គឺថែមទាំង មានសមត្ថភាពខ្ពស់ក្នុងការឆែកអ៊ីនធឺណេតក្នុងតម្លៃទាប រក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងក្រុមគ្រួសារមិត្តភក្តិ ជាពិសេសអាចចូលទៅទាញយកកម្មវិធី ជាច្រើន រាប់ពាន់ម៉ឺន Nokia Store និងក្នុងពិភពអ៊ីនធឺណេត” ។

លោក Jerry Manus បានសម្តែងនូវភាពជឿជាក់ខ្ពស់ទៅលើការលក់ស្មាតហ្វូនទាំងពីរម៉ូដែលនេះដោយបានលើកឡើងបន្ថែមថា ប្រជាជនកម្ពុជាប្រមាណជិត ៥០ ភាគរយ មានអាយុក្រោម ៣០ ឆ្នាំ និងនិយមស្វែងរកព័ត៌មាន ការកម្សាន្ត និងទំនាក់ទំនងគ្នាតាមបណ្តាញអ៊ីនធឺណេត ។ស្របពេលដែលកម្ពុជា ក្រុមហ៊ុន ផ្តល់សេវាកម្ម ទូរសព្ទ ជាច្រើនដែលកំពុងតែប្រកួតប្រជែងគ្នាយ៉ាងសកម្ម ក្នុងការផ្តល់សេវាកម្ម អ៊ីនធឺណេត ផងនោះ ស្មាតហ្វូន Nokia Asha 311និង Nokia Asha305 នឹងទទួលបានការគាំទ្រ យ៉ាងខ្លាំងក្លាពីសំណាក់ យុវវ័យកម្ពុជា ។

ស្មាតហ្វូន Nokia Asha 311 ផ្តល់ជូនតម្លៃ ១១៩ ដុល្លារសហរដ្ឋអាមេរិក ចំណែកឯស្មាតហ្វូន Nokia 305 ស៊ីមពីរ នឹងត្រូវផ្តល់ជូនក្នុងតម្លៃតែ ៨៩ ដុល្លារ ប៉ុណ្ណោះ ។ទូរសព្ទដ៏ឆ្លាតវៃ ទាំងពីរម៉ូដែល នេះនឹងត្រូវ ដាក់លក់លើទីផ្សារ ចាប់ពីពាក់កណ្តាល ខែ កក្កដា ឆ្នាំ ២០១២ នេះតទៅ ៕

មតិយោបល់