សត្វចៀមចំនួន ១៧៣ ក្បាល ត្រូវបានស្លាប់ដោយសាររន្ទះបាញ់ កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះនៅតំបន់ភ្នំ Hoboksar Mongolian ដែលជាកន្លែងគ្រប់គ្រងដោយ Xinjiang Uygur នៅក្នុងប្រទេសចិន។

ក្មេងកង្វាលចៀមម្នាក់ឈ្មោះ Alten Bagen បាននិយាយថា នៅយប់ដែលសត្វចៀមទាំងអស់បានងាប់គឺជាយប់មួយឲ្យខ្លាចបំផុត។
ក្មេងរូបរនោះបានបន្តទៀតថា នៅយប់នោះមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយមានព្រិលមកជាមួយទៀតផង ជាពិសេសគឺនៅវេលាម៉ោង ១ រំលងអាធ្រាត្រ វាពិតជាគួរខ្លាច ខ្ញុំសង្ងំនៅក្នុងខ្ទមមួយក្មេងវ៉ូងចៀម បន្ដិចក្រោយមក ក៏មានផ្លេកបន្ទោរជាច្រើននៅលើមេឃ ជាពិសេសគឺនៅក្បែងខ្លួនខ្ញុំ ពេលនៅសត្វចៀមដែលនៅខាងក្រៅក៏ស្រែក ខ្ញុំមិនបានដឹងថា សត្វចៀមទាំងនោះបានងាប់នោះទេ តែក្រោយពេលដែលខ្ញុំដើរទៅមើលក៏ឃើញពួកវាងាប់អស់។
ឪពុករបស់ក្មេងនោះក៏បានមកដល់កន្លែងកើតហេតុក្រោយពេលដែលគាត់ទទួលបានដំណឹងនេះ ឪពុករបស់ Bagen គឺជាអ្នកគង្វាលចៀមដែលមានបទពិសោធច្រើនឆ្នាំ។
ទាំងពីរនាក់ឪពុក កូនបានបព្លះយកស្បែក ទៅលក់ តែគាត់មិនបានហូបសាច់នោះទេ ព្រោះគាត់មានជំនឿទៅលើព្រះ ហើយគាត់មិនហ៊ានបរិភោភនោះទេ។
លោក Jangeq Chafu ជាអ្នកដែលមានបទពិសោធន៍ក្នុងការឃ្វាលចៀមអស់ជាច្រើនឆ្នាំ បាននិយាយថា នៅតំបន់នេះ ធ្លាប់មានសត្វចៀមងាប់ដោយសារតែរន្ទះបាញ់ជាច្រើនលើកមកហើយ តែនេះជាលើកទីមួយដែលមានសត្វចៀមងាប់ច្រើន។ លោកបានបន្តទៀតថា Bagen ជាក្មេង គ្នាមិនទាន់មានបទពិសោធន៍ច្រើនក្នុងការដោះស្រាយមិនឲ្យសត្វចៀមងាប់ដោយសារតែរន្ទះ ព្រោះថា នៅពេលដែលមានភ្លៀង យើងត្រូវយកចៀមចេញឲ្យឆ្ងាញ់ពីដើមឈើ មិនត្រូវឲ្យវាជ្រកនៅក្រោមដើមឈើនោះទេ៕
មតិយោបល់