ភ្នំពេញៈ បងប្រុសបង្កើតបានប្រាប់ Post News ថា នៅវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ប្អូនស្រីរបស់គាត់បានបាត់ខ្លួនពីផ្ទះអស់រយៈពេល ៣ទៅ៤ខែហើយ បើគិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយបាត់តាំងពីមុនរដូវបុណ្យភ្ជុំបិណ្ឌមកម្លេះ។
ប្អូនស្រីដែលបាត់ខ្លួននោះមានឈ្មោះ កែម សុភា អាយុ ២៤ឆ្នាំ បាត់ពេលនាងទៅធ្វើការ នៅក្រុងសៀមរាប។
បើប្អូនស្រីបានឃើញការប្រកាសនេះហើយសុំប្អូនឆាប់ទាក់ទងទៅក្រុមគ្រួសារផង ពួកគាត់កំពុងតែមានក្ដីបារម្មណ៍ខ្លាំង មួយថ្ងៃៗទន្ទឹងមើលតែផ្លូវ ព្រោះតែប្អូនជាសមាជិកដ៏ល្អក្នុងគ្រួសារ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឫបងៗសមត្ថកិច្ចណាបានប្រទះឃើញប្អូនស្រី ដែលមាភិនភាគដូចក្នុងរូបថតខាងក្រោមនេះ សូមជួយទំនាក់ទំនងទៅកាន់ក្រុមគ្រួសារនាងផងតាមរយៈទូរស័ព្ទ Tel៖ 012 234 154/ 086 684 866៕
មតិយោបល់