
មុនពេលដែល Facebook ល្បីល្បាញ យើងសង្កេតឃើញថាមានតែប្រព័ន្ធដំណើរការដែលល្បីៗនោះទេ ដែលមាន Hacker ចូលលុកលុយ ប៉ុន្តែសម្រាប់រយៈពេលជាងពីរឆ្នាំមកនេះ យើងសង្កេតឃើញថា Facebook គឺជាគោលដៅធំសម្រាប់ក្រុម Hacker។ តើហេតុអ្វីបានជា Hacker ចូលចិត្ត Hack គេហទំព័រ ឬប្រព័ន្ធដំណើរការផ្សេងៗដូច្នេះ? ប្រហែលជា Hacker ចង់សាកពីសមត្ថភាព និងចង់លេងសើច មែនទេ? អាចនឹងមិនដូចអ្វីដែលលោកអ្នកគិត សម្រាប់មនុស្សគ្រប់រូប មុននឹងធ្វើអ្វីមួយគឺតែងតែមានការគិតច្បាស់លាស់ ទើបហ៊ានធ្វើ ចុះទម្រាំ Hacker ទៀតនោះ។ លោកអ្នកប្រហែលជាមិនទាន់គិតដល់ទៅលើចំណុចមួយចំនួនផ្សេងៗទៀត។ នាពេលនេះយើងសូមលើកយកឧទាហរណ៍មួយមកបញ្ជាក់ មុនពេលដែលលោកអ្នកបង្កើតគណនីមួយសម្រាប់ប្រើប្រាស់ Facebook តើអ្នកត្រូវមានអ្វីខ្លះ? ជាការពិតណាស់ត្រូវមាន នាមខ្លួន នាមត្រកូល អាសយដ្ឋានអ៊ីមេល ថ្ងៃខែឆ្នាំកំណើរ ជាដើម។ លក្ខណៈទាំងនេះលោកអ្នកអាចធ្វើការខ្លែងបន្លំបាន ប៉ុន្តែមិនមែនទាំងអស់នោះទេ។ គួរបញ្ជាក់ថាត្រឹមតែ អាសយដ្ឋានអ៊ីមេល របស់អ្នកគឺវាគ្រប់គ្រាន់សម្រាប់ Hacker ក្នុងការ Hack យកទៅហើយ មិនចាំបាច់ឈ្មោះ ឬថ្ងៃខែឆ្នាំកំណើរនោះទេ។ ចុះទម្រាំតែព័ត៌មានដែលអ្នកបានបំពេញនៅក្នុង Info ទៀតនោះ មិនកាន់តែធ្វើឲ្យ Hacker ចង់បានទេនោះ?
ការដែលអ្វីលើកឡើងខាងលើនេះ មិនមែនចង់ឲ្យអ្នកទាំងអស់គ្នាឈប់លេង Facebook ឬចង់មានន័យថា Facebook មានប្រព័ន្ធការពារខ្សោយនោះទេ គឺគ្រាន់តែចង់បញ្ជាក់ឲ្យអ្នករាល់គ្នាបានដឹង ថា ហេតុអ្វីបានជា Hacker និយម Hack មកលើ Facebook។ ដូច្នេះចូលប្រយ័ត្នទៅលើការបំពេញព័ត៌មានផ្សេងៗឲ្យបានល្អ៕
មតិយោបល់