កីឡាករ Ryan Harrison បានស្ពាយបង្វិចដើរចេញពី ការប្រកួតហើយនៅក្នុងកម្មវិធី Atlanta Open នៅជុំទី មួយកាលពីថ្ងៃ អង្គារម្សិលមិញនេះ ដោយចាញ់ក្រោមកណ្តាប់ដៃ កីឡាករ James Blake ។
James Blake កីឡាកររបស់អាមេរិក បានបំបាក់មិត្តរួមជាតិ Harrison ដោយលទ្ធផល 1-6 6-3 និង 7-5 ដោយប្រើថិរវេលា ១ ម៉ោង និង ៤៧ នាទី ។
សម្រាប់កីឡាករ Harrison ក៏ធ្លាប់ឆ្លងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ កាលពីសប្តាហ៍កន្លងទៅ ក្នុងព្រឹត្តិការណ៍ Hall of Fame Tennis Championships នៅ ឯ Newpor តែ បែរត្រូវចាញ់ក្រោមថ្វីដៃកីឡាករ John Isne ។
Matthew Ebdenសញ្ជាតិអូស្ត្រាលី ក៏ចូលទៅដល់ជុំទី ២ ផង ដោយបានបំបាក់កីឡាករ Sergei Bubka ដែលគ្មានចំណាត់ថ្នាក់ របស់អ៊ុយក្រែន ដោយលទ្ធផល 5-7 6-1 6-1 ផងដែរ ៕
មតិយោបល់