កម្មករអណ្តូងរ៉ែចំនួន ៣ នាក់នៅក្រោមដីក្នុងចំណោម ៦ នាក់ ក្នុងប្រទេសចិន ដែលពួកគេបាន ជាប់នៅក្រោម ដីអស់រយៈពេល ១៣ ថ្ងៃកន្លងមកហើយនោះកំពុងស្ថិតនៅក្រោមការជួយសង្គ្រោះ។
ប្រភពព៏ត៌មានបានឲ្យដឹងថា ក្រុមសង្គ្រោះបានខួងផ្លូវរូងចុះទៅក្រោមដីសំដៅទៅរកផ្លូវរូងនៅ ក្នុងអណ្តូងរ៉ែ និងបានចោះផ្លូវបន្ថែមទៀតទៅកាន់កន្លែងដែលកម្មករអណ្តូងរ៉ែទាំង ៣ នាក់កំពុងជាប់ បន្ទាប់ពីផ្លូវរូងទៅកាន់កន្លែងកម្មករជាប់នោះត្រូវដីបាក់បិទ ជិតមិនមានច្រកចេញបាននោះ។
ក្រុមអ្នកជួយសង្គ្រោះឲ្យដឹងថា នៅតាមច្រកផ្លូវរូងក្រោមដី មានសារធាតុពុលដោយផ្សែងឧស្ម័ន ក្នុងសារធាតុពុលនោះមានជាតិមេតាន និងជាតិអីត្រូហ្សេន។
អណ្តូងរ៉ែរងគ្រោះថ្នាក់មួយកន្លែងនេះ កើតឡើងក្នុងពេលមានទឹកធ្លាយចេញលិចពាសពេញអណ្តូងរ៉ែ កាលពីថ្ងៃទី៤ ខែកក្កដា ក្នុងពេលកម្មករចំនួន ៤០ នាក់ កំពុងធ្វើការងារក្នុងរូងក្រោមដី ស្របពេលជាមួយគ្នានោះ កម្មករចំនួន ២៤ នាក់បានរត់គេចចេញពីកន្លែងគ្រោះថ្នាក់ មកខាងលើដី ចំណែមនុស្សចំនួន ១៦ នាក់ត្រូវជាប់នៅក្នុងអណ្តូងរ៉ែ ហើយបន្ទាប់ពីពេលនោះមកក្រុមសង្គ្រោះក៏បានរុករកឃើញកម្មករចំនួន ១០ នាក់ ក្នុងនោះមាន ៤ នាក់បាត់បង់ជីវិត៕
មតិយោបល់