Nicolas Almagro របស់អេស្ប៉ាញ បានឈនចូលហើយក្នុងព្រឹត្តិការណ៍ German TennisChampionshipsកាលពីថ្ងៃអង្គារម្សិលមិញនេះ ។
កីឡាកករកំពូលតារាង Almagro បានយកជ័យជម្នះលើកីឡាករ Davydenko 6 របស់រុស្ស៊ី ដោយលទ្ធផល 6-4 6-3 ប្រើថិរិវេលា ១ ម៉ោង និង ១៨ នាទី នៅក្នុងព្រឹត្តិការណ៍ ATP 500 ។
ចំណែកកីឡាករ លំដាប់ទី ៣ Juan Monaco ឯណោះវិញ ក៏បានបំបាក់ កីឡាករ Daniel Munoz-De La Nava ដែលគ្មានចំណាត់ថ្នាក់របស់អេស្ប៉ាញ ដោយលទ្ធផល 7-6 (7-4) និង 6-3 ដោយប្រើពេលវេលា ១ ម៉ោង និង ៥៧ នាទី ។
គូរចុងក្រោយ កីឡាកររបស់បារំាង Jeremy Chardy បានបញ្ចប់នូវដំណើររបស់កីឡាករអាល្លឺម៉ង់ ដែលគ្មានចំណាត់ថ្នាក់ Julian Reister ដោយលទ្ធផល 7-5 6-4 ដោយប្រើថិរិវេលា ១ ម៉ោង និង ៣៦ នាទី ៕
មតិយោបល់