នៅថ្ងៃអង្គារ ម្សិលមិញនេះ រដ្ឋាភិបាលអាមេរិក បានបញ្ជាក់ជាផ្លូវការថា ចំណាប់ខ្មាំងនាង Kayla Mueller ពិតជាបានស្លាប់មែន ដោយនាងត្រូវបានក្រុម ISIS ជាអ្នកសម្លាប់ ពោលគឺមិនមែនស្លាប់ក្នុងហេតុការណ៍វាយប្រហាររបស់កងទ័ពអាកាសរបស់ហ្ស៊កដានីនោះទេ។
ក្រុមគ្រួសាររបស់នាង Kayla Mueller បានបញ្ជាក់ឲ្យដឹងថា ក្រុម ISIS បានទាក់ទងមក ព្រមទាំងបានផ្ដល់ភស្ដុតាងដោយបានបញ្ជាក់ថា នាង Kayla Mueller ពិតជាត្រូវបានស្លាប់មែន ប៉ុន្តែក្រោយពីស៊ើបអង្កេតរបស់អាមេរិក បានរកឃើញថា នាងត្រូវបាន ISIS សម្លាប់ មិនមែនស្លាប់ដោយសារតែការវាយប្រហាររបស់ប្រទេសហ្ស៊កដានីនៅតាមព្រំដែនអ៊ីរ៉ាក់នោះទេ។
គួរបញ្ជាក់ផងដែរថា ក្រោយពីក្រុម ISIS បានស្លាប់ចំណាប់ខ្មាំង ដែលជាពីឡុតរបស់ហ្ស៊កដានី តាមរយៈការដុតទាំងរស់មក រដ្ឋាភិបាលហ្ស៊កដានី បានបើកការវាយប្រហារទៅលើមូលដ្ឋានរបស់ក្រុម ISIS នៅតាមព្រំដែនអ៊ីរ៉ាក់ ដើម្បីសងសឹង ហើយក្រោយពីប្រតិបត្តិការនេះបានបញ្ចប់ ក្រុម ISIS បានចេញមុខអះអាងថា នាង Kayla Mueller ដែលជាចំណាប់ខ្មាំងអាមេរិក ត្រូវបានចាប់ខ្លួនតាំងពីឆ្នាំ ២០១២ នោះត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ហ្ស៊កដានី៕
មតិយោបល់