រោងចក្រផលិតនូវគ្រឿងអេឡិចត្រូនិក ដែលជាដៃគួសហការ Apple ធំជាងគេនៅប្រទេសចិនគឺ Foxconn បានកំពុងតែចំណាយ 1 ពាន់លានដុល្លារអាមេរិក ទៅលើរោងចក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមប្រភពព័ត៌មានពី Games Industry International កាលពីម្សិលមិញ។
ព្រមជាមួយគ្នានោះ ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការពង្រីកនូវវិសាភាពរបស់ខ្លូនទៅកាន់ប្រទេសម៉ាឡេស៊ី និងវៀតណាម។
ជាមួយនឹងគម្រោងបើករោងចក្រថ្មីនេះ វានឹងបានផ្តល់ជួននូវការងារសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ ១លាននាក់ ហើយបើគិតជាមធ្យមភាគវិញគឺបាន 100 ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។
ក្រុមហ៊ុនបានបញ្ជាក់បន្ថែមទៀតថា រោងចក្រថ្មីនេះ នឹងជួយឲ្យការផលិតនូវផលិតផលថ្មីរបស់ក្រុមហ៊ុនឲ្យកាន់តែប្រសើរ៕
មតិយោបល់