ក្រុមហ៊ុន Apple នៅក្នុងខែកញ្ញានឹងមានការរវល់ខ្លាំង ប្រសិនបើពាក្យចចាមអារាមទាំងអស់អាចជឿទុកចិត្តបានរួមទាំង iPhone 5 និង iPad Mini ហើយឥឡូវនេះប្រភពផ្សេងៗកំពុងរង់ចាំមើល iPod Touch, Retina MacBook Pro ដែលតូចជាងមុន និង iMac ថ្មី ស្ថិតនៅក្នុងនោះដែរ។
ប្រភពពី Several Eastern បានរាយការណ៍ឲ្យដឹងថា Apple នឹងបញ្ចេញនូវ iPod Touch ថ្មី ជាមួយនឹងអេក្រង់ធំជាងមុន រួមទាំង MacBook Air និង MacBook Pro ថ្មីផងដែរ។
គួរបញ្ជាក់ផងដែរថា iPod Touch ថ្មី មានអេក្រង់ទំហំ 4 អ៊ីង វាដូចទៅនឹងពាក្យចចាមអារាម ពីអេក្រង់ iPhone 5 ផងដែរ៕
មតិយោបល់