បន្ទាយមានជយ័: មាន់ថៃ រាប់មុឺនក្បាល ដែលប្រភពជាច្រើន បានចោទប្រកាន់ថា ជាការ លបចូលចេញខុសច្បាប់ ត្រូវបានក្រុមឈ្មួញ ដឹកតាមរថយន្តប្រភេទ នីសាន់ ឆ្លងដែនចូលមកក្នុងទឹកដីខេត្តបន្ទាយមានជយ័ ទាំងយប់ទាំងថ្ងៃ ដែលបញ្ហានេះ គេកំពុងតែសង្ស័យថា វាជាការត្រូវដងត្រូវផ្លែ បានយ៉ាងរលូន ជាមួយនឹងកម្លាំងឈរជើង តាមច្រករបៀង ទាំងនោះ។
តាមសេចក្តីរាយការណ៍ ពីតំបន់ព្រំដែនកម្ពុជា ថៃ បានឱ្យ Post News ដឹងថា កន្លងមក នៅត្រង់ចំនុចច្រក បឹងត្រកួន ឬច្រក អ៑ូបីជាន់ ដែលស្ថិតក្នុង ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជយ័ គឺមានរថយន្តធុនតូច និងរថយន្តធុនធំ បានដឹកជញ្ជូនមាន់ថៃ ចូលមកក្នុងទឹកដី ខេត្តបន្ទាយមានជ័យ ជារៀងរាល់ថ្ងៃ ហើយការដឹកជញ្ជូនមាន់ទាំងនេះ គឺគេច្រើនតែប្រព្រឹត្តឡើង មិនថាយប់ ឬថ្ងៃ នោះទេ វាជាការពិតណាស់ថា ការដឹកជញ្ជូនបែបនេះ គឺដោយសាតែសមត្ថកិច្ច បើកភ្លើងខៀវឲ្យ៕
មតិយោបល់