មកទល់នឹងពេលនេះតារាចម្រៀង សុខ រក្សា ដូចជាមិនទាន់មានអ្វីប្លែក ទាំងការចេញនូវបទ ចម្រៀងនឹងស្តាយ៍លេងខ្លួន ជូនប្រិយមិត្តដែលគាំទ្រខ្លួនឡើយ សម្រាប់ផលិតកម្ម សាន់ដេ នោះ ។ម្លោះហើយធ្វើឲ្យប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះថមថយ មិនដូចខ្លួននៅក្នុងផលិតកម្មធំទ្រនំធំ ហង្សមាសដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនពីមហាជន ។
ប៉ុន្មានបទរបស់ សុខ រក្សាដូចជាមិនបានស្រូបទាញ់យកអារម្មណ៍គាំទ្ររបស់ប្រិយមិត្តនោះឡើយ នៅក្នុងផលិតកម្មសាន់ដេ ទោះបីជាតារារូបនេះខិតខំនិពន្ធ ទាំងបទភ្លេង និងទំនុកច្រៀងខ្លួនឯងក្តី នៅតែ មិនកាក់កប និងស្រូបប្រជាប្រិយភាពបានដដែល ដែលជាដើមហេតុធ្វើឲ្យមហាជន និង Fan របស់ខ្លួន គិតថា តារាចម្រៀងដែលខ្លួនគាំទ្រសព្វថ្ងៃនេះ បានបាក់ផ្អៀងប្រជាប្រិយ ចេញ បទក៏តិច វត្តមាននៅលើឆាកក្នុងការប្រគុំតន្ត្រីនានា និងតាមស្ថានីយ៍ទូរទស្សន៍ក៏មិនដែលសូវឃើញ ។ស្របពេលជាមួយកម្រិតសមត្ថភាពប្រជុំតារាល្បីៗជាច្រើន កំពុងឈរជើងចូលបន្តបន្ទាប់ក្នុងផលិតកម្ម សាន់ដេ ដោយមានជើងខ្លាំងគ្រប់រូប ដូចជា ឆាយ វិរៈយុទ្ធ និងហេង ពិទូ ដែលទើបនឹងចាក់ចេញពីផលិតកម្ម Bigman អាន គុណកូឡា និងតារាល្បីជាច្រើនទៀតនោះ គេមិនសង្ឈឹមថា តារាចម្រៀងរូបនេះនឹងឡើងលើកំពូលតារាងដូចមុនឡើយ អាចនឹងស្ថិតនៅកន្លៀតជញ្ជាំងក៏ថាបានដែរ ។
ចំពោះការបាក់ផ្អៀងប្រជាប្រិយភាពនេះដែរ យើងមិនអាចសុំការអះអាង នឹងបកស្រាយពីតារាចម្រៀង សុខ រក្សា បាននៅឡើយនោះទេ កាលពីម្សិលមិញនេះ ដោយមិនអាចធ្វើការទំនាក់ទំនងបាន យើងសង្ឈឹមថា តារាចម្រៀងរូបនេះនឹងចេ ញមុខបកស្រាយនៅថ្ងៃណាមួយជាក់ជាមិនខាន ៕
មតិយោបល់