ព័ត៌មានជាតិ

កីឡាករ ​Sam ​Querrey​ និង ​Rajeev​ Ram​ឆ្លង​ផុត​ជុំ​ទី​២​នៃ​ព្រឹត្តិ​ការណ៍​ Farmers​ Classic​

កីឡាករ លំដាប់ទី ២ Sam Querrey និង Rajeev Ram បាននាំមុខនៅក្នុងព្រឹត្តិការណ៍ Farmers Classic នៅរដ្ឋឡូអេនជើឡេស ដោយទទួលបាននូវជ័យជម្នះក្នុងជុំទី ២ ។

កីឡាករ Sam Querrey លេខរៀងទី ៥៧នៃតារាងពិភពលោក បានបង្ហាញទម្រង់លេង ដោយទម្លាក់កីឡាករ Igor Sijsling ដោយលទ្ធផល 6-2 6-2 ដែលជាលទ្ធផលមួយយ៉ាងចាស់ដៃ ដោយប្រើពេលវេលា តែ ៥៣ នាទី តែប៉ុណ្ណោះ ។

សម្រាប់ការប្រកួតលើកក្រោយដែលជាវគ្គមួយភាគបួន Sam Querrey នឹងអាចជួបមុខកីឡាករដែលឈ្នះដូចគ្នាមាន លំដាប់ទី ៥ Xavier Malisse និងកីឡាកររបស់អូស្រ្តាលី Matt Ebden ។

ចំណែក Rajeev Ram ឯណោះវិញក៏បានបំបាក់កីឡាកររបស់ឆីលី Paul Capdeville ដោយលទ្ធផល 6-3 និង 6-1 ដោយប្រើពេលវេលា ១ ម៉ោង និង ៤ នាទីផងដែរ ។

គួររំលឹកផងដែរសម្រាប់ព្រឹត្តិការណ៍ Farmers Classic នេះ មានទំហំទឹកប្រាក់រហូតដល់ទៅ ១ លានដុល្លារឯណោះ ៕

Sam Querrey Rajeev Ram

មតិយោបល់