ព័ត៌មានជាតិ

ចៀន​ត្រី​ឲ្យ​ស្រួយ​ឆ្ងាញ់​ ស្រ្ដី​មេ​ផ្ទះ​គួរ​ធ្វើ​បែប​ណា​?​​

ការជ្រើសរើសនូវមុខងារសម្រាប់ចម្អិនប្រចាំថ្ងៃគឺជារឿងលំបាកមួយសម្រាប់ស្រ្តីជាមេគ្រួសារ ព្រោះថាមាន​ពេល​ខ្លះ​មុខ​ម្ហូរ​ដែល​បាន​ជ្រើស​រើស​មិន​សូវ​ជា​ត្រូវចិត្តស្វាមី និងសមាជិកនៅក្នុងគ្រួសារ។

ត្រីចៀបគឺជាមុខម្ហូរមួយដែលភាគច្រើនតែងតែមានស្ទើជាប្រចាំថ្ងៃ ព្រោះថាវាងាយស្រួលក្នុងការធ្វើ និង​​ឆាប់​​រហ័ស​​ទៀត​ផង​ដែរ​។​

ត្បិតតែមុខម្ហូរមួយនេះ វាងាយស្រួល និងឆាប់រហ័សពិតមែន ប៉ុន្តែអ្វីដែលស្រ្ដីមេផ្ទះត្រូវគិតនោះគឺថា គួរ​ចៀន​ត្រី​បែប​ណា​ដើម្បី​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​?​ ក្រៅពីជ្រើសរើសត្រីហើយនោះ ស្រ្ដីមេផ្ទះត្រូវជ្រើសរើសនូវប្រេង ឬ​ខ្លាញ់​សម្រាប់​យក​​មក​​ចៀន​​ផង​​ដែរ​ ព្រោះ​ថា​ក្រៅ​ពី​ត្រី​ នោះ​គឺ​ត្រូវ​ពាក់ព័ន្ធ​នឹង​ប្រេង​ ឬ​ខ្លាញ់​ផង​ដែរ​។​

ដើម្បីចៀនត្រីឲ្យមានស្បែកត្រីស្រួល និងមានរសជាតិឆ្ងាញ់ ត្រូវកម្ដៅប្រេងឆា ឬខ្លាញ់​ឲ្យ​ក្ដៅ​សិន​ ជា​ពិសេស​គឺ​ត្រូវ​ដែល​បាន​ក្លាសេ​ ត្រូវ​កម្ដៅ​ប្រេង​ឆា​ឲ្យ​ក្ដៅ​ខ្លាំង​តាមតែអាចធ្វើទៅបាន ទើបសាច់ត្រីឆ្អិនបានល្អ៕

មតិយោបល់