ព័ត៌មានសិល្បៈ និងកម្សាន្ត

Jaden ​Smith​ បង្ហើ​ប​បទ​ថ្មី​ ‘Pumped ​Up​ Kicks’​ ​មុន​នឹង​ចេញ​រឿង​ After​ ​Earth​ ​នៅ​ឆ្នាំ​ ​២០​១៣​

Jaden Smith នៅពេលថ្មីៗមកនេះដែរបានបង្ហើបឲ្យដឹងនូវបទ ចម្រៀង Rab Remix របស់គាត់ក្រោមចំណងជើងថា ‘Pumped Up Kicks’។វីដេអូ ដែលបង្ហើបឲ្យដឹងនេះដែរមានលក្ខណ:សខ្មៅ ដោយ Smith មិនបានបង្ហាញ មិត្តភក្តិនៅពីក្រោយខ្នងគេឡើយ ដោយមើលទៅលាក់ៗនៅ skate park ក្នុងរដ្ឋឡូអេជើឡេស ដែលគេតែងតែហៅថា Skatelab។

Jaden Smith

បទ ចម្រៀងនេះដែរក្រៅពី Jaden Smith នៅមានតារាចម្រៀងផ្សេងទៀតរួមមាន Theotis Beasley, Chris Cole និង Alex Miller ក៏ចូលរួមរ៉េបបទ នេះដែរ។

ងាកទៅរកខែ មិថុនាវិ ញ តារាចម្រៀងវ័យក្មេងរូបនេះ ក៏បានបង្ហើបឲ្យដឹងនូវបទ ចម្រៀង Gozoe ដែលមានលក្ខណ:សម្តែង និងរ៉េប រួមទាំងការសរសេរបទ ចម្រៀងយ៉ាងពិសេសទៀតផង ។

តារាសម្តែងនៅក្នុងសាច់រឿង The Karate Kid រូបនេះ នឹងចេញរឿងថ្មីដែលថតជាមួយឳពុករបស់គេម្តតទៀតក្នុងសាច់រឿង After Earth ដែលនឹងចេញនៅក្នុងឆ្នាំ ២០១៣ ខាងមុខនេះ ។

គួររំឭកផងដែរថា Jaden Smith វ័យ ១៤ ឆ្នាំរូបនេះ គឺជារបស់តារាសម្តែងស្បែកខ្មៅ Will Smith និងនាង Jada Pinkett Smith ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖

មតិយោបល់