កីឡាករ Bernard Tomic និង Marcos Baghdatis អ្នកទាំងពីរឈានចូលជុំទី២ ហើយក្នុងព្រឹត្តិការណ៍ Rogers Cup នៅទីក្រុងតូរុនតូ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ។
កីឡាករ Tomic បានទម្លាក់កីឡាករបស់អាល្លឺម៉ង់ Michael Berrerដែលគ្មានចំណាត់ថ្នាក់ ដោយលទ្ធ 2-1ក្នុងនោះគ្រាប់បាល់ 6-3 3-6 និង 6-3 ។
Tomic វ័យ ១៩ ឆ្នាំសម្រាប់វគ្គក្រោយនឹងត្រូវឡើងទៅជួបមុខកីឡាករ Novak Djokovic ដែលកំពុងទន្ទឹងរងចាំ នៅក្នុងព្រឹត្តិការណ៍ ATP 1000 ។
ចំណែកគូរផ្សេងទៀត Vasek Pospisil កីឡាកររបស់កាណាដា បានបណ្តេញកីឡាករ Andreas Seppi របស់អ៊ីតាលិ ដោយពិន្ទុ 2-1 ក្នុងនោះគ្រាប់បាល់ 6-4 4-6 និង 7-6 (8-6) ខណះដែលមិត្តរួមជាតិ Baghdatis បានបង្រៀនភាពឈឺចាប់ ជូនកីឡាករ Carlos Berlocq របស់អាហ្សង់ទីន ដោយលទ្ធផល 2-1 ក្នុងនោះគ្រាប់បាល់ 6-4 និង 6-3ដោយប្រើពេលវេលា ១ ម៉ោង និង ៣៨ នាទី៕
ព័ត៌មានជាតិ
មតិយោបល់