ព័ត៌មានជាតិ

រថយន្តដឹកគ្រឿងសំណង់ លឿនជ្រុលជាន់ហ្រ្វាំងមិនទាន់ ទៅបុករថយន្តធុនធំ បណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរចរាណ៍មួយដែលបង្កឡើងដោយរថយន្ត ២គ្រឿង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ វិមាន ឈ្នះ ឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត យីឌុបធុនធំ ម៉ាក Fuso ពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខ ព្រះសីហនុ 3A-8844 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុបន្ថយល្បឿនបម្រុងបត់ត្រលប់ក្រោយ ស្រាប់តែមានរថយន្តដឹកគ្រឿងសំណង់ស្របទិសមកពីក្រោយ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ 3F-2318 ជាន់ហ្រ្វាំងមិនជាប់បណ្តាលឲ្យជ្រុលទៅបុកផ្នែកចំហៀងរងការខូចខាត ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ សំណាងមិនមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្ត អែបខាងការពារការកកកស្ទះចរាចរណ៍ ដើម្បីឲ្យភាគីទាំងសងខាងដោះស្រាយគ្នា៕

មតិយោបល់