កីឡាការិនី Samantha Stosur និង Petra Kvitova អ្នកទាំងពីរបានលូតទៅមុខទៀតហើយ នៅជុំទី ៣ នៅក្នុងព្រឹត្តិការណ៍ WTA Rogers Cup នៅក្នុងទីក្រុង Montreal កាលពីថ្ងៃ ពុធម្សិលមិញនេះ។
Samantha Stosur លំដាប់ទី ៤ នៅ WTA Premier បាននាំមុខកីឡាការិនី Simona Halep របស់រ៉ូមេនៀ ដោយគ្រាប់បាល់ 7-5 និង 4-4 ខណះដែលកីឡាការិនីរ៉ូមេនៀរូបនេះបានសូមឈប់ដោយសារបញ្ហាភ្លៅខាងឆ្វេង នៅនាទី ១០២។
កីឡាការិនី Petra Kvitova បានងើបពីការចាញ់នៅសិតទី ១ ដោយបំបាក់កីឡាការិនី កហ្សាកស្ថាន Ksenia Pervak ដោយគ្រាប់បាល់ 4-6 7-6 (7-0) និង 6-0 ដោយប្រើពេលវេលា ២ ម៉ោង និង ២១ នាទី ។
Petra Kvitova សម្រាប់វគ្គផ្តាច់ព្រ័ត្រអាចនឹងឡើងទៅជួបកីឡាការិនីបារាំង Marion Bartoli ឬកីឡាការិនីចិន Peng Shuai៕
មតិយោបល់