ព័ត៌មានសិល្បៈ និងកម្សាន្ត

Kate​ Bosworth​ និ​យាយ​ថា ​នាង​ភ្ជាប់​ពាក្យ​ជា​មួយ​នឹង​អ្នក​ដឹក​នាំ​ ​Michael ​Polish​

នាង Kate Bosworth បានបង្ហាញឲ្យដឹងកាន់តែច្បាស់ថានាងបានភ្ជាប់ពាក្យជាមួយនឹងមិត្តប្រុសរបស់នាងរួចរាល់ហើយ គឺ លោក Michael Polish។

តួស្រីក្នុងរឿង Straw Dogs បានបង្ហើប នូវរូបថតដែលនាងធ្វើដំណើរកម្សាន្តជាមួយនឹងមិត្តប្រុសរបស់នាង ដែលធ្វើកំណត់ត្រាដោយទស្សនាវដ្តី Vougue ។នាងបានបន្តថា “សម្រាប់យើងទាំងពីរវាជាថ្ងៃទី មួយហើយដែលស្ថិតនៅក្នុងទីក្រុងសេអ៊ូល ជាមួយគ្នា វាជាដំណើរផ្សងព្រេង នៅ Changdeokgung Palace”។

Kate Bosworth មានទំនាក់ទំនងជាមួយនឹង Michael Polish ជាលើកដំបូងនៅខែ សីហា ឆ្នាំ ២០១១ ខណះដែលពួកគេបានជាប់គ្នានៅ Big Sur នោះ៕

រូបដំណើរកម្សាន្តគូរស្នេហ៍ទាំង ពីរនៅ សេអ៊ូល

មតិយោបល់