Post News Media ព័ត៌មានជាតិ មេព្រៃស្រុកកៀ...

មេព្រៃស្រុកកៀនស្វាយ ចាប់រថយន្ត១គ្រឿងដឹកសត្វអណ្តើកនិងពស់ជាច្រើនក្បាល

(កណ្តាល): មេព្រៃស្រុកកៀនស្វាយខេត្តកណ្តាលសហការជាមួយនគរបាលសេដ្ឋកិច្ចខេត្តកណ្តាលបានចុះបង្គ្រាបនិងឃាត់រថយន្ត១គ្រឿង សណ្តោងរុឺម៉ក ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ៣B-៨៣៦០ បានដឹកស្វតអណ្តើកប្រមាណ២០០ក្បាលនិងស្វតពស់មួយចំនួននៅថ្ងៃទី២៨ខែមីនាឆ្នាំ២០១៦វេលាម៉ោង៣.០០នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតនៅភូមិព្រែកត្រែងឃំុសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។
លោកអ៊ី.សុភីបានឲ្យដឹងថារថយន្តដឹកស្វតអណ្តើកនិងសត្វពស់ខាងលើនេះបានធ្វើដំណើរចេញពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ត្រង់ចំណុចកើតហេតុត្រូវបានឃាត់រថយន្ត(អ្នកបើកគេចខ្លួនបាត់)ឃើញមានវត្ថុតាង ក៍នាំមកទីស្នាក់នៅស្រុកកៀនស្វាយនិងទុកជូនទៅអង្កការយកទៅថែរក្សា។
លោកថាសត្វអណ្តើកនិងសត្វពស់នេះមិនទាន់ដឹងចំនួននៅឡើយ រងចាំថ្ងៃអង្គារនេះ ខាងអង្កការមកទទួលយកទើបដឹង។