មនុស្សចំនួន ៨ នាក់បានបាត់បង់ជីវិត និងចំនួនជាង ៣០ នាក់ផ្សេងទៀតរងរបួសក្នុងពេលរថយន្តធន់តូចមួយគ្រឿងមាន
ផ្ទុកគ្រឿងបំផ្ទុះ បានផ្ទុះឡើងនៅទីក្រុងបាដាត ស្ថិតនៅភាគអគ្នេយ៍របស់ប្រទេសអ៊ីរ៉ាក់។
ប្រភពបន្តថា ការផ្ទុះបានកើតឡើងក្នុងពេលរថយន្តតូចមួយគ្រឿងនេះ ចតនៅចម្ងាយជាងបួនប្រាំម៉ែត្រពីវិហារអ៊ីស្លាមរបស់ពួកអ៊ីស្លាម នីកាយស៊ីអ៊ីត ដែលមនុស្សជាច្រើនកំពុងជួបជុំគ្នាបំរុងធ្វើពិធីបួងសួងនៅក្នុង វិហារនោះ។
ក្រុមអ្នកវិភាគឲ្យដឹងថា ការបំផ្ទុះបានកើតឡើងក្នុងពេលអ៊ីស្លាមសាសនឹកគោរពពិធីរ៉ាម៉ាដាន យ៉ាងហោចនាស់ក៏មានចំនួន ២១ លើកក្នុងចំណោមពិធីរ៉ាម៉ាដានចំនួន ៦៦១ លើក។ ហើយការវាយប្រហារនេះមានគោលដៅទៅលើពួកអ៊ីស្លាមនីកាយស៊ីអ៊ីត៕
មតិយោបល់