Nicola Adams បានក្លាយជាកីឡាការនីប្រដាល់ចក្រភពអង់គ្លេសទីមួយដែលបានឈ្នះ មេដាយ មាសអូឡាំពិក បន្ទាប់ពីយកឈ្នះកីឡាការនីចិនលំដាប់ទីមួយពិភពលោក Ren Cancan ធ្វើអោយអ្នកគាំទ្រម្ចាស់ផ្ទះ សប្បាយរីករាយយ៉ាងខ្លាំង។
Nicola Adams យកឈ្នះក្នុងលទ្ធផល 16-7 ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Excel Arena។ ការប្រកួតនោះក៏មានការចូលរួមទស្សនាផងដែរពីម្ចាស់ក្សត្រី Kate Middleton ជាមួយទឹកប្រទ័យសប្បាយរីករាយ ពេលឃើញ Nicola Adams ទទួលបានមេដាយមាស។
សម្រាប់ព្រឹត្តិកាណ៍អូឡំាពិកនេះដែរវិញ្ញាសារស្រ្តីមិនផ្នែកប្រដាល់មិនធ្លាប់មានតាំងពីមុនមកទើបតែគណៈកម្មាធីការរបស់ចក្រភពអង់គ្លេសសម្រេចឲ្យមានក្នុងឆ្នាំនេះ ហើយកីឡាការិនីរបស់ខ្លួនក៏ក្លាយទៅជា កីឡាប្រដាល់ទទួលបានប្រវត្តិសាស្ត្រពីអូឡាំពិកតែម្តងទៅ៕
មតិយោបល់