ព័ត៌មានជាតិ

ម​នុស្ស​ ​៣​០​០​ ​នាក់​បាត់​បង់​ជី​វិត​ ​ដោយ​សារ​គ្រោះ​រ​ញ្ជួ​យ​ដី​នៅ​អ៊ី​រ៉ង់​

ក្រុមអ្នកជួយសង្គ្រោះបាននាំគ្នារុករកអ្នកដែលនៅជាប់ផុងនឹងបំណាក់ថ្មបែកដោយសារតែគ្រោះមហន្តរាយរញ្ជួយដី ដែលកើតឡើងនៅភាគពាយព្យនៃប្រទេសអ៊ីរ៉ង់ ។

ក្នុងគ្រោះបហន្តរាយរញ្ជួយដីនេះដែរ កើតឡើងពីរដង កាលពីពេលថ្មីមកនេះ ដែលបង្ករឲ្យជីវិត មនុស្ស ៣០០ នាក់បានលាចាកលោកនេះ និងមានមនុស្សរាប់ពាន់នាក់ទៀតបានបាត់បង់ខ្លួនពីគ្រោះមហន្តរាយមួយនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ការរញ្ជួយដីនេះលើកទី មួយវាមានកម្រិត ៦,៤នៃរង្វាស់វិកស្ទ័រ មានរយៈពេល ៣ ទៅបួននាទី រីឯការរញ្ជួយទី ២ គឺមានកម្រិត ៦,៣ នៃរង្វាស់វីកស្ទ័រ ដែលមានរយៈពេល ១១ នាទី ។ក្នុងគ្រោះមហន្តរាយនេះដែរ លំនៅដ្ឋានជាងមួយកន្លែងកំពុងប្រឈមមុខនឹងការបាក់រលំថែមទៀត និងមនុស្ស ២៦០០ នាក់បានរងរបួស៕

មតិយោបល់